ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាអំពាវនាវដល់ពលរដ្ឋនៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅទូទាត់ថ្លៃអគ្គិសនីឲ្យបានទាន់ពេលវេលា
ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលជួយធ្វើការទូទាត់ថ្លៃអគ្គិសនីឲ្យបានទាន់ពេលវេលាដើម្បីឲ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេសនិងពីប្រទេសជិតខាង។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាបានឲ្យដឹងថាក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជានៅដំណើរការបំរើសេវាជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា។
លោក កែវ រតនៈបានបន្តថា «ដូច្នេះដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀតនិងដើម្បីឲ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេសនិងពីប្រទេសជិតខាងអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជាមេត្តាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្ដាដៃគូដែលជាធធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែរនៅជិតបំផុតតាមដែលលោកអ្នកអាចធ្វើបាន»។
លោកបានបន្ថែមថា ចំពោះទីតាំងធំៗដែលធ្វើការទូទាត់តាមរយៈមូលមូលប្បទានប័ត្រអគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជននៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ដោយអតិថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរសព្ទដែលមានលើវិក័យបត្ររៀងរាល់ម៉ោងធ្វើការ។
ក្រៅពីនេះអតិថិជនទាំងអស់អាចបង្វែរការទូទាត់តាមធនាគារមកកាន់គណនេយ្យណាមួយរបស់អគ្គិសនីកម្ពុជា។អាស្រ័យហេតុនេះសូមលោកលោកស្រីមេត្តាចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងជាថ្មី។
លោកបានបញ្ជាក់ថា «ការរួមគ្នាទទួលខុសត្រូវបែបនេះជាវិធីតែមួយគត់ដែលអាចធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គីសនីជូនជាតិយើងបាន»៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ