Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​រំលេច​សារ​ ៣ ចំណុច​ជូន​ដល់​កម្មករ​កម្មការិនី​ ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារលិខិត​នា​ឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១។

ក្នុង​ការ​ចូលរួម​អបអរ​ទិវា​ពលកម្មអន្តរជាតិនៅថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​រំលេច​សារ​សំខាន់​ក្រោមប្រធានបទ “សន្តិភាព សុខភាព និងការងារ”

សម្តេចបាន​រំលឹក​គ្រា​ដែលប្រទេសកម្ពុជាញាំ​ញីដោយ​សង្រ្គាមបំផ្លិចបំផ្លាញជាច្រើន​ទសវត្សន៍ តែ​ដោយសារ​ការ​រក្សា​បាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ ការ​បង្កើតការងារ និងស្ថិរភាពការងារ​ក្នុងបរិបទ​ជំងឺកូវីដ១៩។

រដ្ឋាភិបាល​បាន​ដាក់​ចេញយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី ៤ ដើម្បីបង្កើន​ល្បឿនអភិវឌ្ឍ និង​បង្កើត​ការងារសមរម្យ​ជូន​ប្រជាពលរដ្ឋ ក្នង​នោះ​រួមមាន គោលនយោបាយអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ គោលនយោបាយជាតិ​ស្តីពី​មុខរបរ​និងការងារ ២០១៥-២០២៥ គោលនយោបាយជាតិស្តីពី​ពីការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥៕

សូមអាន​សេចក្តីថ្លែងការ​លម្អិត​របស់ប្រមុខ​រដ្ឋាភិលបា​លថ្ងៃទិវាពលកម្មអន្តរជាតិ…..

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម