ព័ត៌មានជាតិ
ដីព្រៃកោងកាងនៅភូមិចំការក្រោម ស្រុកស្រែអំបិលបន្តរងការទន្រ្ទានធ្វើជាកម្មសិទ្ធិឯកជន
កោះកុង៖ ដីព្រៃកោងកាងលិចទឹកជាច្រើនហិចតា នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល បាន និងកំពុងរងការបំផ្លាញទន្រ្ទានដីពីក្រុមឈ្នួញខិលខូចយកធ្វើជាកម្មសិទ្ធិរបស់ឯកជនយ៉ាងអនាធិបតេយ្យ គ្មានខ្លាចកោតក្រែងច្បាប់។

ប្រជាពលរដ្ឋរស់នៅឃុំស្រែអំបិល សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ២០២១នេះថា សកម្មភាពនៃការបញ្ជូនគ្រឿងចក្រចូលឈូសឆាយព្រៃកោងកាងកកើតជាបន្តបន្ទាប់ធ្វើឱ្យហិនហោចនូវជម្រកបន្តពូជក្តាម ត្រី និងជីវចម្រុះជាច្រើនទៀត គ្រាប្រជាពលរដ្ឋរស់នៅពឹងអាស្រ័យផលនេសាទ កសិកម្ម សម្រាប់ទាញយកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ពលរដ្ឋបញ្ជាក់ទៀតថា ការឈូសឆាយដីព្រៃកោងកាងលិចទឹកទាំងបំពានច្បាប់យ៉ាងអធិបតេយ្យនេះ ធ្វើឡើងនៅត្រង់ចំណុចអង្កាំ ស្ថិតក្នុងភូមិចំការក្រោម ប្រសិនបើអាជ្ញាធរមន្រ្តីមិនជឿទេនោះ គឺពលរដ្ឋរស់នៅមូលដ្ឋានស្នើយ៉ាងទទូចដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាបញ្ជូនក្រុមមន្រ្តីជំនាញចុះពិនិត្យ និងអន្តរាគមន៍ឱ្យទាន់ពេលវេលា ចាប់ខ្លួនក្រុមឈ្នួញដែលឆ្លៀតឱកាសមកផ្តន្ទាទោសតាមច្បាប់។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ស្រាយបំភ្លឺនៅព្រឹកថ្ងៃទី៣ ខែឧសភានេះថា លោកបានចាត់ឱ្យអាជ្ញាធរស្រុកឃុំភូមិ និងមន្រ្តីជំនាញបរិស្ថាន ដែនដី ចុះពិនិត្យជាក់ស្តែងនៅទីតាំងដែលរងការចោទប្រកាន់ថា មានការទន្រ្ទានព្រៃកោងកាងកាលពីម្សិលមិញហើយ ដោយពេលក្រុមការងារចុះដល់ទីតាំងគឺគ្រឿងចក្រឈូសឆាយបានដកចេញឈប់ដំណើរការហើយដែរ។
បច្ចុប្បន្នលោកអភិបាល បានដាក់ចំណាត់ការក្តៅមួយឱ្យក្រុមមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវកំណត់អត្តសញ្ញាណអ្នកនៅក្រោយខ្នង និងអ្នកប្រព្រឹត្តបទល្មើសធម្មជាតិ ថាតើនរណាអ្នកគ្រប់គ្រងឱ្យពិតប្រាកដ? ដើម្បីធ្វើរបាយការណ៍កំណត់ហេតុជាក់លាក់បញ្ចូនទៅលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ ចំពោះទីតាំងគឺផ្នែកខាងលើជាដីធ្លីពលរដ្ឋអាស្រ័យផលពិតមែន ប៉ុន្តែដីដែលរងផលប៉ះពាល់ផ្នែកខាងក្រោម លោកអភិបាលស្រុកកំពុងឱ្យក្រុមការងារកំណត់បញ្ជាក់ដែរថា ស្ថិតនៅតំបន់ការពារបរិស្ថានឬយ៉ាងណា។

បញ្ហាល្មើសនឹងសម្បត្តិធម្មជាតិ ត្រូវបានបុរសម្នាក់ឈ្មោះ វី ជាម្ចាស់គ្រឿងចក្រឈូសឆាយ អះអាងថា ទីតាំងដីដែលគាត់កំពុងឈូសឆាយ និងកាយព្រំដីព្រៃលិច នៅឃុំស្រែអំបិល ស្រុកស្រែអំបិលខាងលើនេះ គឺកម្មសិទ្ធិរបស់អ្នកនៅរាជធានីភ្នំពេញដែលមានងារជាកម្លាំងពាក់ផ្កាយ២ ឬផ្កាយ៣។ ជាក់ស្តែងទីតាំងដី ដែលកំពុងឈូសឆាយ មានទំហំជាង១ហិកតា ដោយម្ចាស់ដី ក៏កំពុងរត់ការលើករណីឈូសឆាយព័ទ្ធធ្វើព្រំដីនេះរួចហើយដែរ ទើបគាត់ហ៊ានឱ្យគ្រឿងចក្រមកឈូសឆាយ។
បុរសឈ្មោះ វី ដដែលបន្ថែមថា ស្របពេលកំពុងឈូសកាយដីព្រៃកោងកាងដូចគ្នា ក៏មានទីតាំងមួយកន្លែងទៀតនៅជិតទីតាំងដែលគាត់កំពុងឈូសឆាយ ត្រូវបានគេដាក់គ្រឿងចក្រឈូសឆាយព្រៃដូចគ្នាដែរ លើទំហំផ្ទៃដីប្រមាណ២០ហិកតា។
ប្រភពេបានលើកសំណួរថា តើហេតុអ្វីបានជាម្ចាស់ដី ឬបុគ្គលរូបនោះ ឱ្យគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកទាំងនោះបាន? ហើយគេកាយដីលើទីតាំងដីសម្បូរព្រៃកោងកាង ឬព្រៃលិចទឹក រហូតដល់មាត់ព្រែកស្រែអំបិល ចំណែកម្ចាស់ដីនោះ ក៏មានឋានៈពាក់ផ្កាយ២ដូចគ្នាដែរ។

ទោះយ៉ាងណា បុរសអ្នកបើកគ្រឿងចក្រដដែល ព្យាយាមបដិសេធមិនព្រមប្រាប់អត្តសញ្ញាណម្ចាស់ដី ដែលគាត់កំពុងធ្វើការឈូសឆាយដីព្រៃកោងកាងនោះទេ៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ