ព័ត៌មានជាតិ
អភិបាលស្រុកកោះអណ្ដែត ជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាការចែកចាយទឹកប្រកបដោយតម្លាភាព
ដើម្បីធានាការផ្គត់ផ្គង់ទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត ខេត្តតាកែវ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ទាន់មួយជាមួយសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយលេខ៩០ ដើម្បីស្វែងរកដំណោះស្រាយលើការគ្រប់គ្រង និងបែងចែកប្រភពទឹកឱ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានធ្វើឡើងនៅស្ថានីយបូមទឹកប្រឡាយលេខ៤២ ដោយមានការចូលរួមពីអភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ គណៈកម្មការសហគមន៍ និងអ្នកម៉ៅការចែកចាយទឹក ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ទឹកគឺជាកត្តាស្នូលសម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ សហគមន៍គ្រប់គ្រងទឹក និងអ្នកម៉ៅការចែកចាយទឹក បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាការចែកចាយទឹកប្រកបដោយតម្លាភាព និងសមធម៌។

លោក ភួន ឈីម ក៏បានណែនាំឱ្យរៀបចំកាលវិភាគចែកចាយទឹកឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការដណ្ដើមទឹកគ្នា និងការខ្វះខាតទឹកនៅតំបន់ចុងប្រឡាយ ដែលអាចបង្កផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។
ជាមួយគ្នានេះ លោកបានអះអាងថា រដ្ឋបាលស្រុកនឹងបន្តតាមដាន និងអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់ ដើម្បីធានាឱ្យស្ថានីយបូមទឹកប្រឡាយលេខ៩០ និងប្រឡាយលេខ៤២ ដំណើរការបានរលូន និងបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដោយស្មើភាព។

ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសយោគយល់ និងសហការល្អ ដោយភាគីពាក់ព័ន្ធទាំងអស់បានឯកភាពលើយន្តការថ្មីសម្រាប់ការបែងចែកទឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ និងធានាការបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពនៅរដូវកាលខាងមុខ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


