ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចបិទខ្ទប់ភូមិចំនួន២រយៈពេល២សប្តាហ៍
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់ភូមិត្រពាំងទម្លាប់និងមួយផ្នែកនៃភូមិព្រៃស្រឡែងឃុំទួលអំពិលស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ ១៩សម្រាប់រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់មិនឲ្យឆ្លងរាលដាលនៅក្នុងសហគមន៍។

លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាក្នុងអំឡុងពេលនៃការអនុវត្តវិធានបិទខ្ទប់នេះបុគ្គលគ្រប់រូបត្រូវហាមឃាត់ការធ្វើដំណើរចេញពីដំណឹងឋានឬទីសំណាក់បច្ចុប្បន្នលើកលែងតែក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារប្រកបមុខរបរ ឬ អាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងដែលមិនមានការហាមឃាត់ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីការងារមុខរបរឬអាជីវកម្ម។

ការធ្វើដំណើរទៅកន្លែងម្ហូបអាហារឬគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ចការធ្វើដំណើរក្នុងគោលបំណងនេះអាចធ្វើឡើងដោយមានសមាជិកយ៉ាងច្រើនពីរនាក់ក្នុងមួយលំនៅឋានឬទីសំណាក់មិនឲ្យលើសពី២ដងក្នុងមួយសប្តាហ៍នឹងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។

ការធ្វើដំណើរទៅមណ្ឌលសុខភាពពេទ្យមណ្ឌលសុខភាពសម្ភពទីកន្លែងព្យាបាលឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកការអនុវត្តវិធានការបិទខ្ទប់។ ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩តាមការកំណត់និងក្នុងរង្វង់ភូមិសាស្ត្របិទខ្ទប់។ ការធ្វើដំណើររបស់បុគ្គលិកពេទ្យ ក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ការធ្វើដំណើរចូលរួមសកម្មភាពដែលបម្រើផលប្រយោជន៍សាធារណៈក្នុងគោលបំណងចាំបាច់ផ្សេងទៀតការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលទទួលបន្ទុកអនុវត្តផែនការបន្ទប់។

លោកអភិបាលខេត្តបានបញ្ជាក់ថា បុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារខាងលើនឹងត្រូវផ្ដន្ទាទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។
បើតាមក្រសួងសុខាភិបាលគិតត្រឹមព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៧៤នាក់ ជាសះស្បើយចំនួន១៤នាក់ស្លាប់ចំនួន២នាក់និងមានអ្នកជំងឺចំនួន៥៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ