ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកអន្លង់វែង ចំនួនប្រាំនាក់បានពុលនំប៉័ង ដឹកលក់តាមម៉ូតូ
ពលរដ្ឋចំនួនប្រាំនាក់ ដែលកំពុងធ្វើការងារជុំគ្នា ហត់នឿយអស់កម្លាំង បាននាំគ្នាទិញនំប៉័ងដឹកលក់តាមម៉ូតូ យកមកទទួលទាន ដើម្បីយកកម្លាំងធ្វើការងារបន្ដទៀត ស្រាប់តែហូបបានមួយម៉ោងកន្លះ ពលរដ្ឋទាំង៥នាក់មានអាការ:មិនស្រួលទាន់ដៃទាន់ជើងអស់កម្លាំង នាក់ខ្លះរាក ខ្លះទៀតក៏ក្អួតចង្អោរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។


មន្ដ្រីនគរបាលអន្លង់វែងបានឲ្យដឹងថា មានករណីប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង បានទិញនំប៉័ងដឹកលក់តាមម៉ូតូមកពីភូមិដឹភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង យកទៅហូបនៅវេលាម៉ោង ១៥-០០នាទី ដល់ម៉ោង ១៦-៣០នាទី ក៏ពុលមានអាគារ រាគ ក្អួតចង្អោរ ចំនួន០៥នាក់ ស្រី២នាក់ ក្មេង២នាក់ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖
ទី១- ឈ្មោះ មេត មៀន ភេទប្រុស អាយុ៤៦ឆ្នាំ
ទី២- ឈ្មោះ មៀន ផាលីដា ភេទស្រី អាយុ១១ឆ្នាំ
ទី៣- ឈ្មោះ មៀន ផាវីន ភេទស្រី អាយុ១៧ឆ្នាំ
ទី៤- ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ៧ឆ្នាំ
ទី៥- ឈ្មោះ ផាន ភា ភេទប្រុស អាយុ៤៦ឆ្នាំ ។
បច្ចុប្បន្នជនរងគ្រោះទាំងប្រាំនាក់ខាងលើ ពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ ឆេះស្នាក់ការបក្សភ្នំសំពៅ អស់សម្ភារៈជាច្រើននៅមិនទាន់ដឹងមូលហេតុ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


