Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១៥០​គ្រួសារ ទទួល​ការឧបត្ថម្ភ​ដោយ​ក្រុមប្រឹក្សា​ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​អញ្ជើញ​ចូលរួម​និង​អមដំណើរ​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ចូលរួម​នៅក្នុង ពិធី ផ្ដល់ ការឧបត្ថម្ភ​គម្រោង​កញ្ចប់​អាហារ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត ចំនួន ១៥០​គ្រួសារ នៅ​ភូមិ​គិរី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ដែល​ប្រារព្ធ​ធ្វើឡើង នា​បរិវេណ​ព្រះវិហារ​អ៊ីស្លាម ស្ថិតនៅ​ភូមិ​គី​រី​វ័​ន្ត មាន​ក៏​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន ក្រុមការងារ​ចុះជួយ​សង្កាត់​កូន​គ្រៀល និង​មន្ទីរ អង្គភាព ដែលមាន​ការពាក់ព័ន្ធ រួមទាំង​យុវជន សស​យក និង​សមាគមនារី និង​ក្រុមការងារ​ភូមិ សង្កាត់​។

ថ្លែង​នៅក្នុង​ពិធីសំណេះសំណាល និង​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល បាន​នឹង​កំពុង​ជួប​ប្រឈម​បញ្ហា​ជីវភាព ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តឧត្តរ​មានជ័យ បាន​បង្ហាញ​អំពី​ការ​យក​ចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែបាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការចូលរួមចំណែក​ពី​បណ្ដា​គ្រប់​វិស័យ​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​។

ជាក់ស្ដែង​នៅក្នុង ពិធី​ផ្តល់​ជូន​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​នេះ មានការ​ឧបត្ថម្ភ​ពី​ក្រុមប្រឹក្សា​ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ឧស្ម័ន ហាសាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល ដែលមាន​ចំនួន ៥០​កញ្ចប់ ក្នុង ១​គ្រួសារ​ទទួលបាន មី ១០​កញ្ចប់ ប្រេងសណ្តែក ២​លីត្រ ទឹកដោះគោ ៤​កំប៉ុង អង្ករ ១៥​គីឡូក្រាម​។

ជា​មួយ​គ្នា​នេះ ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ចំនួន ១០០​កញ្ចប់ ដែល​ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២០​គីឡូក្រាម មី ១០​កញ្ចប់ ទឹកត្រី ២​ដប ទឹក​ស៊ី​អ៊ីវ ២​ដប សាប៊ូ ១​កញ្ចប់ អំបិល ១​កញ្ចប់ ផងដែរ​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម