ព័ត៌មានជាតិ
បុគ្គលសង្ស័យម្នាក់ទៀត ដែលជាមិត្តភ័ក្តិអ្នកវិជ្ជមានកូវី១៩ ត្រូវបានរកឃើញផ្ទុកវិជ្ជមានមេរោគកូវីដ១៩ដែរ
សូមរំលឹកឡើងវិញថា លោក ទិត្យ ឡូ និង លោក រ៉ូន រាន់ បានធ្វើដំណើររួមគ្នាពីភ្នំពេញមកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។ ឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមានមុនក្រោយពីមានរោគសញ្ញាសង្ស័យ ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តាឡីស័កទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចនៅពេលនេះ។

ករណីទាំងពីរនេះ មិនមានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឲ្យព្រួយបារម្ភពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែលបានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់នៅក្នុងមណ្ឌលជាមួយគ្នានឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេចបន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃបន្តទៀត និងត្រូវបានយកសំណាកលើកទីមួយរួចរាល់ហើយដែរ។

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលវិលត្រលប់ចូលមកក្នុងមូលដ្ឋានវិញនឹងស្ម័គ្រចិត្តដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីអ្នកដទៃនិងក្រុមគ្រួសារ ហើយនិងមិនធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនក្នុងរយៈពេលនេះប្រសិនបើមិនមានការចាំបាច់ ដើម្បីជួយបញ្ចៀសការរីករាលដាលឆ្លងនៃមេរោគកូវីដ១៩នៅក្នុងសហគមន៍របស់យើងដោយប្រការណាមួយដែលយើងមិនអាចមើលឃើញដឹងមុនបាន។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ ប្រឹក្សាយោបល់ តាមដានត្រួតពិនិត្យសុខភាព និងធ្វើការបញ្ជូនទៅធ្វើតេស្តយកសំណាកក្នុងករណីចាំបាច់៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន