Connect with us

ព័ត៌មានជាតិ

វត្ត​ចំនួន​០៩ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​បាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ផ្តល់ជំនួយ​ឧបត្ថម្ភ​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៨ ខែឧសភា ឆ្នាំ​២០២១ លោក អ៉ឹម ច័ន្ទ​សោធន អភិបាលរង​ស្រុក​ទឹកឈូ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ទឹកឈូ លោក នាក់ យិ​ត​ថូ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត ព្រមទាំង​សប្បុរសជន​មួយ​ចំនួន​បាន​ចូលរួម​នាំយក​ទេយ្យទាន និង​បច្ច័យ ដើម្បី​ប្រគេន​ព្រះសង្ឃ​ចំនួន​៩​វត្ត​ ដែល​កំពុង​មាន​ការខ្វះខាត ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក អ៉ឹម ច័ន្ទ​សោធន បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​និង​ជម្រាប​ជូន​ពី​សមិទ្ធផល​នានា ជាពិសេស​ការខិតខំរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ​ លោក​អភិបាលរង​ស្រុក ក៏បាន​អំពាវនាវ​បន្ថែម​ទៀត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

​ក្នុងឱកាស​នោះ​លោក​អភិបាលរង​ស្រុក​ទឹកឈូ​ក៏បាន​នាំយក​អង្ករ​ចំនួន ១២៥០​គីឡូក្រាម ជូន​សាលាឃុំ​ថ្មី ដើម្បី​យកទៅ​ចែកជូន​គ្រួសារ​ខ្វះខាត ស្ថិតនៅក្នុង​ឃុំ​ថ្មី ក្នុងកំឡុងពេល​កូ​វីដ​១៩​នេះ​។​

​សូមបញ្ជាក់​ថា សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​មាន៖​

១. លោក អ៊ឹម ច័ន្ទ​សោធន អភិបាលរង​ស្រុក​ទឹកឈូ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ មាន​អង្ករ​ចំនួន​៥០០​គីឡូក្រាម​

២. លោក នាក់ សម្បត្តិ ប្រធាន ស​.​ស​.​យ​.​ក ឃុំ​ថ្មី និង​ក្រុមគ្រួសារ អង្ករ ៥០០​គីឡូក្រាម និង​ថវិកា ២០០​ដុល្លា សម្រាប់​ដាក់​បង្គោល​ភ្លើង​ក្នុង​បរិវេណ​វត្ត​ពោធិ៍​

៣. លោក ង៉ែត ប៊ុនធឿន សមាជិក ស​.​ស​.​យ​.​ក ឃុំ​ថ្មី ឧបត្ថម្ភ​អង្ករ ២៥០​គីឡូក្រាម​។​

​ទេយ្យទាន​ដែល​ប្រគេន​វត្ត​ទាំង ០៩​ក្នុងស្រុក​ទឹកឈូ​នាពេលនេះ​រួមមាន វត្ត​ពោធិ​វង្ស វត្ត​អង្គ​សិរីសោភា វត្ត​សេដ្ឋា​រាម វត្ត​សំពៅ​ប្រាំ វត្ត​គិរី​ឧិ​សថ​ទឹក​ជប់ វត្ត​ពោធិព្រឹក្ស​សាខា​រាម វត្តភ្នំ​ក្តី​បារមី​តេជះ វត្ត​វត្ត​ស្ទឹង​កែវ និង​វត្ត​ពោធិ៍ ក្នុង​មួយ​វត្តៗ​ទទួលបាន​៖ អង្ករ ៥​បាវ​ស្មើនឹង ២៥០​គីឡូក្រាម ទឹក​សុទ្ធ ៥​កេស ទឹកដោះគោ​ខាប់ ១​កេស​ធំ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ៣​យួរ ត្រីងៀត ៥​គីឡូក្រាម ត្រីខ ៥​យូរ ប៊ីចេង ៤​គីឡូ ស្ករស ៤​គីឡូ សាប៊ូ ៣​ថង់ អាល់កុល ៥​លីត្រ ប្រេងឆា ៥​លីត្រ មី ៥​កេស ទឹក​ផ្លែឈើ ២​កេស តែ ១​ថង់​ស្មើ ១​គីឡូក្រាម ម៉ាស ១​កេស​ធំ​ស្មើ​១៨០​ម៉ាស់ និង​បច្ច័យ​ចំនួន ៦០​ម៉ឺន​រៀល​។ ចំពោះ​ទេយ្យទាន និង​បច្ច័យ សរុប​ជា​ថវិកា​ទាំងអស់ ៤.៥០០​ដុល្លារ​អាមេរិក តាមរយៈ​លោក ជា មឿ​ន និង​លោកស្រី សេង សុជាតា លោក សេង សុខ និង​លោកស្រី ស្មាន ស្រី​ពេជ្រ ព្រមទាំង​ក្រុមគ្រួសារ​, លោក គង់ សុ​ផុន និង​ភរិយា​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម