ព័ត៌មានជាតិ
គោយន្តមួយគ្រឿងសង្ស័យជ្រុលចង្កូតបុកតាកូម៉ា សំណាងល្អមិនមានអ្នកស្លាប់
ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងគោយន្តកែច្នៃ បើកបរលឿនជ្រុលចង្កូតបុករថយន្តតាកូម៉ា បណ្តាលឲ្យភាគីទាំងសងខាងរងរបួសស្រាល ក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា អ្នកបើកគោយន្តមានឈ្មោះ អេង ង៉ុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ដែលគោយន្តពាក់ស្លាកលេខ រតនគិរី 6A-0024 រស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រហ្ម សុភី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសស្រាល ដោយបើកបរក្នុងទិសដៅពីលិចទៅកើត។ រីឯជនរងគ្រោះបើកបររថយន្តតូយូតា(តាកូម៉ា)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4057 មានឈ្មោះ កែវ វិមាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសស្រាល បើកបរក្នុងទិសដៅពីកើតទៅលិច។


មន្ត្រីនគរបាលបានបន្តថា គោយន្តបង្កបានបើកលើសល្បឿនកំណត់ក្នុងទីប្រជុំជន ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុកជាមួយនិងរថយន្តតាកូម៉ា ប៉ុន្តែសំណាងល្អហើយមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ដោយឡែកវត្ថុតាងទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនិងប៉ុស្តិ៍រដ្ឋបាលឃុំលំជ័រ រឹបអូសយកមករក្សាទុក នៅកន្លែងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
សូមបញ្ជាក់ថា គោយន្តកែច្នៃបង្កខាងលើនេះ បុកជាមួយនិងរថយន្តតាកូម៉ានោះ គឺបានដឹកបារីពេញប្រៀប ចេញពីក្រុងបានលុងឆ្ពោះទៅព្រំដែនវៀតណាមតាមច្រករបៀងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


