Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរការបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន និងថ្ងៃបុណ្យរ៉យ៉ា ហ្វ៊ីទ្រី របស់សាសនិកខ្មែរឥស្លាម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ក្ក្នុងនាមរាជរដ្ឋាភិបាល និងភរិយា​ បានសាទរ និងបានជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផង ដែលបានបញ្ចប់នូវពិធីអំណត់បួស ខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះផងដែរ។

តាមរយៈហ្វេសប៊ុកផ្លូវការ កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល”។

នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវិដ-១៩ ដ៏កាចសាហាវនេះ សម្តេចអំពាវនាវ ឱ្យ​បង​ប្អូនបង្កេីនការប្រុងប្រយ័ត្ន​ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍​ ២០​ កុម្ភៈ​ ​ដែលបាន​ឆក់យកជីវិតមនុស្សចំនួន១៣៦ នាក់រួចមកហេីយ​នៅប្រទេសកម្ពុជា​យើង គិតត្រឹមថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២១​ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះនោះឡើយ ដោយត្រូវអនុវត្តវិធានការ​សុខាភិបាល​ ៣ការពារ​ ៣កុំ​ ជាប់ជានិច្ច​ ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញបងប្អូនខ្មែរឥស្លាម ទាំងអស់ទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ- ១៩ ដើម្បីគ្រួសារ និងជាតិរបស់យើង ។

សម្ដេចបានបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឲ្យអល់ឡោះ ទទួលយកនូវកុសល ផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែល បងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម