Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ជួយ​ឧបត្ថម្ភ​ស្បៀង​​​ជូន​ពលរដ្ឋ រង​ផល​ប៉ះពាល់​ពី​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ ស្បៀងអាហារ ដែល​មាន​ដូចជា​អង្ករ មី ពង​ទា និង​ត្រីខ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២ យកមក ប្រគល់ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​ បាន​នឹង​កំពុង​រីក​រាល​ដាល​នៅក្នុង​រាជធានី​ភ្នំពេញ​នូវឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នា​រសៀល ថ្ងៃទី​១៣​ឧសភា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​ឯកជន​ទាំង​២ ដែល​ប្រគល់​ស្បៀងអាហារ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ រួមមាន​៖ ក្រុមហ៊ុន​សុ​វណ្ណា​ភូមិ ឡាយ​ហ្វ័ អី​សួ​រ៉ិ​នស៍ ភីអិលស៊ី ឧបត្ថម្ភ​មី ចំនួន ៥០០​កេស តូច ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០​គីឡូក្រាម ត្រីខ​ចំនួន​៥០០​យួរ មី​ចំនួន​៥០០​កេស​តូច និង​ពង​ទា​ចំនួន ៥,០០០​គ្រាប់។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ទាំង​២ ដែល​បាន​ជួយឧបត្ថម្ភ​ស្បៀងអាហារ​ទាំងនេះ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពី មេរោគ​កូ​វីដ​-១៩។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​ថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​របស់​ក្រុមហ៊ុន​ទាំង​២​ខាងលើ​នេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការ​អំពាវនាវ​របស់ សម្តេច​អគ្គ​មហា​សនាប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់​ពេល​វេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម