Connect with us

ព័ត៌មានជាតិ

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

បានផុស

នៅ

ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​នៅក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១​នេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ទទួល​បាន​ប្រាក់ចំណេញ​សរុប​ចំនួន ៣៦,៨០ ៥,២០៦,០០០​រៀល​ស្មើនឹង​ប្រមាណ​ជាង៩​លាន​ដុល្លារ​អាមេរិក កើនឡើង​៩៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ប​ចំនួន ៨២០,៣៩៥,០០០​រៀល​ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ការ​ទទួលប្រាក់​ចំណេញ​នេះ​ដោយសារ​រយៈពេល​៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រក​ចំណូលបាន​ចំនួន​៨១,២៩១,១១៣,០០០​រៀល ស្មើនឹង​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក​កើនឡើង​ជាង ១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​ដែល​មាន​ចំនួន ៧១,៧០៧,៧៨១,០០០​រៀល ស្មើនឹង​ប្រមាណ ១៧​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូរ​បញ្ជាក់​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពុង​ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​តែមួយគត់ ក្នុងប្រទេស​កម្ពុជា ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ច្រករបៀង​សេដ្ឋកិច្ច ភាគ​ខាងត្បូង​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា៧ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

Sokha Hotels

ព័ត៌មានពេញនិយម