ព័ត៌មានជាតិ
កញ្ញា មាន ពេជ្រវីតា បានចេញពីពន្ធនាគារជាបណ្តោះអាសន្នហើយ
ភ្នំពេញ ៖ កញ្ញា មាន ពេជ្រវីតា បានចេញពីពន្ធនាគារជាបណ្តោះអាសន្នហើយ ដើម្បីបើកការស៊ើបអង្កេត នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

កញ្ញាបានមកដល់ការិយាល័យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នេះបើតាមលោកគី តិច បានបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ នេះ លោកឧកញ៉ា ហេង សៀ បានដាក់ពាក្យសុំពន្យារការចូលខ្លួនដើម្បីឆ្លើយបំភ្លឺទៅលើសំណុំរឿងដែលកញ្ញា មាន ពេជ្ររីតា បានប្ដឹងរូបលោក។

ពាក្យសុំពន្យារពេលចូលឆ្លើយនេះ ត្រូវបានដាក់ព្រមគ្នាទាំងនៅស្ថាប័នអយ្យការអមសាលាដំបូង និងស្ថាប័នតុលាការតែម្ដង បន្ទាប់ពីកញ្ញា រីតា ហៅយូប៊ី កាលពីថ្ងៃទី ១១ឧសភា បានដាក់ពាក្យចូលមកអយ្យការអមសាលាដំបូងមានកម្មវត្ថុប្ដឹងលោកឧកញ៉ា ហេង សៀ ពីបទ « ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត» ដោយភ្ជាប់ជាមួយនឹងការទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។

កញ្ញា មាន ពេជ្ររីតា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងចេញដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីរសៀលថ្ងៃទី ១៣ឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីឃុំខ្លួនបាន២ថ្ងៃ២យប់នៅពន្ធនាគារព្រៃស៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


