Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​៨​នាក់ ​និង ​មេខ្យល់​ម្នាក់ បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​អាវុធហត្ថ​​ឃាត់ខ្លួន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស ស្រី ចំនួន​៨​នាក់​និង​មេខ្យល់​ម្នាក់ បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចុះ​ល្បាត​ប្រទះឃើញ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១។

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​ល្បាត​នៅ​ចំណុច​បន្ទាត់​ព្រំដែន ដល់​ចំណុច​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ក៏​ប្រទះឃើញ​ពលករ​ចំនួន​៨​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៥​នាក់ បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​តែម្ដង។

លោក​វរសេនីយ៍ត្រី តាំង​សុខ​ហេង ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​សួរនាំ​ពលករ​ទាំង​៨​នាក់​រួច ទើប​កម្លាំង​ចម្រុះ​ធ្វើការ​ឃាត់​ខ្ល​បាន​មេខ្យល់​ម្នាក់ទៀត​ឈ្មោះ វណ្ណៈ វណ្ណ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក​កា​មេ​រី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-5019 នៅ​ចំណុច​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុខអាវុធ​ហត្ថ​មេខ្យល់​បាន​ឆ្លើយ​សារភាពថា រូបគេ​ជា​អ្នក​រត់​តាក់ស៊ី​ហើយ​បាន​ដឹក​ពលករ​ចំនួន​៨​នាក់ ពី​ខេត្តបាត់ដំបង មក​ស្រុក​ម៉ាឡៃ​ពិតប្រាកដ​មែន តាមរយៈ​អ្នករត់​តាក់ស៊ី​ម្នាក់ទៀត​ឲ្យ​ខ្លួន​ដឹក​ដោយ​យក​លុយ​ពី​ពួកគាត់​ក្នុង​ម្នាក់​៥០,០០០​រៀល​ស្រាប់តែ​សមត្ថកិច្ច​ចម្រុះ​មក​ឃាត់​ខ្លួន​គេ​តែម្ដង។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ឲ្យ​ដឹង​ថា​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍ត្រី បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​មេខ្យល់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ទី​១៦ ខែឧសភា ឆ្នាំ​២០២១​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ចំ​ណែក​ពលករ​ទាំង​៨​នាក់ ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ស្រុក​ម៉ាឡៃ​ហើយ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម