ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណទីបញ្ជាការរាជធានី អាវុធហត្ថខណ្ឌទាំង១៤
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃនេះតទៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាការប្រុងប្រយ័ត្ន បន្ថែមពីលើវិធានការផ្សេងៗជាច្រើនទៀត តាមការចង្អុលបង្ហាញ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯកមេបញ្ជាការអាវុធហត្ថរាជធានីបានបញ្ជាក់បន្ថែមថា ចំពោះមន្ត្រីអាវុធដែលបម្រើការងារនៅគ្រប់បណ្តាខណ្ឌនិងទីបញ្ជាការអាវុធហត្ថរាជធានី ទាំងអស់បើមានជំងឺផ្សេងៗពិសេសសង្ស័យនឹងជំងឺCOVID-19នោះគឺត្រូវប្រញាប់ទៅមន្ទីរព្យាបាលរដ្ឋធំៗបន្ទាន់ដើម្បីឲ្យគ្រូពេទ្យឯកទេសតាមដានបន្តទៀត ជៀសវាងការលាក់លៀមដាច់ខាត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានបញ្ជាក់ទៀតថា ការរស់នៅស្អាត ការហូបចុកស្អាត ទីកន្លែងធ្វើការស្អាត និងកន្លែងស្នាក់នៅស្អាតវានឹងឈ្នះនូវអ្វីៗទាំងអស់ពិសេសឈ្នះនៅមេរោគកូវីដ ១៩ (COVID-19) នេះតែម្តង៕
ដោយ ៖ វិមាន







-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


