ព័ត៌មានជាតិ
គាស់បន្ទប់សាលាឃុំលួចបានលុយជាង២លានរៀល យកទៅឲ្យប្រពន្ធទុក និងសល់ខ្លះទិញថ្នាំញៀនជក់
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បន្ទាប់ពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានធ្វើការឃាត់ខ្លួនពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែឧសភា មានជនសង្ស័យលួចគាស់ចូលក្នុងសាលាឃុំ ហើយបានលួចលុយរបស់សាលាឃុំដែលបម្រុងទុកចំនួន២ លាន៣០ម៉ឺនរៀល។ លុះព្រឹកថ្ងៃទី១៦ ខែឧសភា ទើបមន្ត្រីសាលាឃុំមកធ្វើការបានដឹង ហើយក៏បានរាយការណ៍និងចាត់ចែងឲ្យមានការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនជនសង្ស័យបាន នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ ដោយរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ និង៣កញ្ចប់តូចផងដែរ ហើយបានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ រ៉េត តិ អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ពិតជាបានលួចលុយក្នុងសាលាឃុំក្តុលសែនជ័យពិតមែន ហើយបានយកប្រាក់ចំនួន១លាន៣០ម៉ឺនរៀលប្រគល់ឱ្យប្រពន្ធ និងសល់ប៉ុន្មានខ្លួនបានផឹកស៊ីនិងទិញថ្នាំញៀនប្រើប្រាស់អស់ទៅហើយ ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ជនល្មើសនឹងត្រូវបញ្ជូនខ្លួននិងវត្ថុតាងថ្នាំញៀនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះហើយ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


