ព័ត៌មានជាតិ
ចុះបង្ក្រាបគ្រឿងញៀនក្នុងខុនដូរមួយកន្លែង ឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៦០នាក់
កម្លាំងសមត្ថកិច្ចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៦០នាក់ នៅចំណុចខុនដូរមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ ៩៥ កែងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

រង្វង់ប្រតិបត្តិការចុះបង្ក្រាបខាងលើ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅកាត់ ( SDU ) និងមានការចូលរួមពីសំណាក់នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលការិយាល័យអន្តោប្រវេសន៍ផងដែរ។
តាមប្រភពព័ត៌មានឱ្យដឹងថា ការចុះបង្ក្រាប គឺធ្វើឡើងតាំងពីវេលាម៉ោង២០យប់ថ្ងៃទី១៨ រហូតដល់វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែឆ្នាំដដែល ទើបប្រតិបត្តិការត្រូវបានបញ្ចប់ ពោលគឺមានរយះពេល៧ម៉ោង នៃរង្វង់ប្រតិបត្តិការទាំងស្រុង។
ភ្នាក់ងារព័ត៌មានកម្ពុជាថ្មីចុះដល់កន្លែងទីតាំងរាយការណ៍ថា ដំបូងឡើយសមត្ថកិច្ចទទួលបានព័ត៌មានអំពីការប្រមូលផ្តុំជួបជុំគ្នានៅចំណុចខាងលើតែប៉ុណ្ណោះ មិនមែនគោលដៅចុះទៅចាប់គ្រឿងញៀននោះទេ លុះដល់ពេលចុះដល់កន្លែងកើតហេតុក៏ឃើញមានការជួបជុំផឹកស៊ី មានការប្រើប្រាស់គ្រឿងញៀន និងរកឃើញគ្រឿងញៀន ទើបធ្វើការឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីសរុបជាង៦០នាក់ និងរកឃើញមានវត្ថុតាងជាច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែក្នុងនោះគេពុំដឹងថា មានការដកហូតបានថ្នាំញៀនប៉ុន្មានឡើយ។
ក្រោយការឃាត់ខ្លួន ជនជាតិចិនទាំងជាង៦០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕

អត្ថបទ៖លីហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


