ព័ត៌មានជាតិ
ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេស អាចនឹងកើនដល់ជិត៥០ភាគរយដំណាច់ឆ្នាំ២០២១
ចំនួនប្រជាជនចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរហូតដល់ដំណាច់ឆ្នាំ២០២១ អាចនឹងកើនដល់ប្រមាណក្បែរ៥០ ភាគរយធៀបនឹងចំនួនប្រជាពលរដ្ឋសរុបតាមផែនការចាក់វ៉ាក់សាំង១០លាននាក់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី២០ ខែឧសភានេះថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងខិតខំជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ទៅឱ្យប្រជាពលរដ្ឋឱ្យបាន៤ ទៅ៥ លាននាក់ក្នុងឆ្នាំ២០២១នេះ។

លោក ជំទាវ ថ្លែងថា “ខ្ញុំអត់ទាន់ហានវ៉ៃតម្លៃថា ៥០ ភាគរយ ឬមិន៥០ភាគរយទេ ដូចខ្ញុំជម្រាបជូនចឹង វាអាស្រ័យទៅលើចំនួនវ៉ាក់សាំងដែលយើងទទួលបាន ប្រសិនបើមិនមានអ្វីដែលជាការប្រែប្រួលទេទៅតាមផែនការដែលប្រមុខរាជរដ្ឋាភិបាលចង្អុលបង្ហាញ យើងនឹងសង្ឃឹមថា យើងនឹងជំរុញទៅចាក់ឱ្យប្រជាពលរដ្ឋចន្លោះពី៤ លាន ទៅ ៥ លាននាក់”។
បើតាមលោក ជំទាវ ឱ វណ្ណឌីន បច្ចុប្បន្នចំនួនប្រជាជនចាក់វ៉ាក់សាំងទូទាំងប្រទេសក្បែរ២២ភាគរយ (២១.៩៩%) ដែលមានជាង២លាននាក់ (២ ១៩៨ ៥៤៧) ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបតាមផែនការ១០លាននាក់។

លោកជំទាវ ឱ វណ្ណឌីន ឱ្យដឹងថា នៅរាជធានីភ្នំពេញក្រុមគ្រូពេទ្យ កំពុងតែសម្រុកការស្រោចវ៉ាក់សាំង ជូនទៅដល់បងប្អូនប្រជាពលរដ្ឋចំនួន ៨ ខណ្ឌ មកហើយ ដែលជំហានបឋមគឺមានខណ្ឌចំនួន៤ ដែលជាតំបន់ក្រហម ក្រោយមកទៀតយើងទទួលបានវ៉ាក់សាំងថែមទៀតយើងបានផ្គត់ផ្គង់ទៅកងទ័ពដើម្បីចាក់នៅពីរខណ្ឌទៀត ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក ដែលបច្ចុប្បន្នកំពុងតែចាក់នៅខណ្ឌទាំងពីរនេះ។
លោកជំទាវបន្តថា នៅថ្ងៃទី ១៦ ខែឧសភាកន្លងទៅ យើងក៏ទទួលបានវ៉ាក់សាំងមួយចំណែកទៀត ដូច្នេះយើងក៏បើកយុទ្ធនាការជាបន្តសម្រាប់ខណ្ឌ២ ទៀត គឺខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដែលចាប់ផ្តើមចាក់តាំងពីថ្ងៃទី១៨ ខែឧភា ឆ្នាំ២០២១។

លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នៅថ្ងៃខាងមុខ នៅពេលដែលមានវ៉ាក់សាំងមកដល់ជាបន្តទៀតយើងនឹងបើកយុទ្ធនាការបន្តទៀតទៅដល់ខណ្ឌដែលនៅសេសសល់ ដូច្នេះអាស្រ័យទៅលើចំនួនវ៉ាក់សាំងដែលមកដល់ប្រសិនបើវ៉ាក់សាំងមកច្រើន យើងក៏ចាក់បានច្រើន៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


