ព័ត៌មានជាតិ
៤ខែដើមឆ្នាំនេះ អគ្គិភ័យបានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត២០នាក់ និងខូចខាតផ្ទះសម្បែងជាង២០០ខ្នង
នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៩០លើក នៅទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៣នាក់ ព្រមទាំងខូចខាតផ្ទះសម្បែងចំនួន២០២ខ្នង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្រៅពីនេះ គ្រោះអគ្គិភ័យក៏បានបណ្តាលឲ្យខូចខាតតូបផ្សារចំនួន៥ ឃ្លាំងទំនិញចំនួន៨ រោងចក្រនិងសិប្បកម្មចំនួន៨ និងអគាររដ្ឋបាលចំនួន១៥កន្លែង។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមគ្រោះអគ្គិភ័យកើតឡើងជ១៩០លើកនោះ ក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងចំនួន៤២លើក ខូចខាតផ្ទះសម្បែង៤៤ផ្ទះ តូបផ្សារចំនួន១ឃ្លាំងទំនិញចំនួន៦ រោងចក្រសិប្បកម្មចំនួន២ ស្លាប់មនុស្សចំនួន២នាក់ និងរបួស៩នាក់។
បន្ទាប់មកខេត្តកណ្តាលកើតឡើងចំនួន១២លើក ខូចខាតផ្ទះចំនួន១២ខ្នង និងស្លាប់មនុស្ស១នាក់។ខេត្តបាត់ដំបងស្លាប់មនុស្ស១នាក់ និងខេត្តត្បូងឃ្មុំស្លាប់មនុស្ស១នាក់ផងដែរ។

យោងតាមរបាយការណ៍ខាងលើបានបន្តទៀតថា ចំនួនតួលេខខូចខាតនិងរងគ្រោះខាងលើនេះ បើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការថយចុះគួរឲ្យគត់សម្គាល់ដោយ៤ខែឆ្នាំមុនមានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៣១៧លើកបណ្តាលឱ្យខូចខាតលំនៅដ្ឋានចំនួន៣៤៩ខ្នង តូបផ្សារចំនួន៩៨តូប ឃ្លាំងទំនិញចំនួន២ រោងចក្រសិល្បកម្មចំនួន១៨ អគាររដ្ឋបាលចំនួន២ស្លាប់មនុស្សចំនួន៦នាក់និងរងរបួសចំនួន១៨នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន