Update ៖ រកឃើញ សពស្ត្រីម្នាក់ ដែលស្លាប់ក្នុងករណីរលំផ្ទះ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

Update ៖ រកឃើញ សពស្ត្រីម្នាក់ ដែលស្លាប់ក្នុងករណីរលំផ្ទះ​

Published

on

សមត្ថកិច្ច​ចម្រុះបាន​រុករកឃើញ​សពស្ត្រីម្នាក់ ដែល​ស្លាប់​ក្នុង​ករណី​រលំ​ផ្ទះ​លំហែរកាយ​​​មួយ​កន្លែងនៅជាប់មាត់ស្រះក្នុងភូមិ​គ្រឹះមួយ ​នាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា​នេះ ​។

​សមត្ថកិច្ចបានឲ្យដឹងថា ​ជនរងគ្រោះ​ឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅ​ក្នុង​ភូមិ​សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បំរើការជាកម្មករផ្នែកអនាម័យប្រចាំ​នៅផ្ទះកើតហេតុ​ខាង​លើ។

​គួរបញ្ជាក់ថា ​ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១០ នឹង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះ​មួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម