ព័ត៌មានជាតិ
អាជ្ញាធរស្រុកថ្មគោល បាញ់ថ្នាំតាមសាលារៀនបង្កាទប់ស្កាត់ការឆ្លង
នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលារៀន មួយចំនួន ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត-១៩។
លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ការចុះអនុវត្តនេះ សមត្ថកិច្ចបានប្រើប្រាស់ម៉ាស៊ីន ចំនួន០២គ្រឿង និងថ្នាំសម្រាប់បាញ់សម្លាប់មេរោគ ចំនួន០៣ធុង ។

លោកថា ទីតាំងដែលត្រូវបានចុះបាញ់ថ្នាំសម្លាប់មេរោគ មានដូចជា វិទ្យាល័យថ្មគោល សាលាអនុវិទ្យាល័យតាម៉ឺន សាលាបឋមសិក្សាតាសី ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវឡាយសែ និងក្នុងផ្សាថ្មគោល។ ក្រៅពីនេះ សមត្ថកិច្ច និងមន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករ ក៏ដូចជាសិស្សានុសិស្សមួយចំនួនផងដែរ ឲ្យចូលរួមការពារ នឹងទប់ស្កាត់ទាំងអស់គ្នា ដោយផ្តើមពីយើងម្នាក់ៗត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដែលនៅតាមមូលដ្ឋានផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


