Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​

បានផុស

នៅ

តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

តាម​គំរោង នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) នឹង​ពិភាក្សាគ្នា អំពី​វិធីសាស្ត្រ​នានា ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ ទំនង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​សហ រដ្ឋ​អាមេរិក ជាពិសេស​ក្នុងការ​ដោះស្រាយ​វិបត្តិ​សុខុមាលភាព​សកល​នាពេល​បច្ចុប្បន្ន និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍​រួម។

បើ​តាម​ក្រសួងការបរទេស ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹង​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញា​ក្នុងការ​ជំរុញ​ភាពជា​ដៃគូ​យុ​ទ្ធ​សាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក សម្រាប់​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ក្នុង និង​ក្រៅ​តំបន់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម