Connect with us

ព័ត៌មានជាតិ

សេរីភាពកាន់កាំភ្លើង និងបាញ់រះញឹកពេក លោក បៃដិន ប្រាប់សភាឱ្យចាត់វិធានការបន្ទាន់

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ចន បៃដិន បញ្ជាក់ថា៖ “ជាថ្មីម្តងទៀត ខ្ញុំជំរុញសភាឱ្យចាត់វិធានការជាបន្ទាន់ និងយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់ប្រជាជនអាមេរិក រួមទាំងម្ចាស់កាំភ្លើង ដើម្បីជួយបញ្ចប់ការរីករាលដាល នៃអំពើហិង្សាដោយកាំភ្លើងនៅអាមេរិក” ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ២៦ ឧសភា ២០២១ ករណីបាញ់រះដោយខ្មាន់កាំភ្លើងថ្មីមួយទៀត បានកើតឡើងលើទឹកដីសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្ស ៩ នាក់ ស្លាប់ និងរងរបួសម្នាក់ នៅឯទីធ្លារបស់អាជ្ញាធរដឹកជញ្ជូន Valley ភាគខាងជើងនៃទីក្រុង San Jose ក្នុងរដ្ឋ កាលីហ្វញ៉ា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម