ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអនបានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តសារាវ័នតេជោ ក្នុងអំឡុងពេលដែលវត្តត្រូវបានបិទខ្ទប់
ភ្នំពេញ ៖ លោក ហុង ឡុង នាយកខុទ្ទកាល័យ បាននាំយកទេយ្យវត្ថុ និងបច្ច័យរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនដល់ ព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះរាជាគណថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្តសាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២១ក្នុងអំឡុងពេលដែលវត្តត្រូវបានបិទខ្ទប់។

សូមបញ្ជាក់ផងដែរថា វត្តសារាវ័នតេជោ ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ ដោយសារតែ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញមានវិជ្ជមានចំនួន ១០អង្គ/នាក់។ បច្ចុប្បន្ននេះ មានព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តសរុបចំនួន ៣៣៤អង្គ/នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តផងដែរ។ ចំណែកឯទេយ្យវត្ថុរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានយកមកប្រគេនដល់ព្រះសង្ឃនៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការសម្រាលនូវការ លំបាករបស់ព្រះចៅអធិការវត្តសាវ័ន្តតេជោ និងចូលរួមចំណែកក្នុងការលើកស្ទួយនៅវិស័យព្រះពុទ្ធសាសនា នៅក្នុងដំណាក់កាលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ១៩ ក្នុងគ្រាដ៏លំបាកនេះ។

នាឱកាសនោះ លោក នាយកខុទ្ទកាល័យ លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានថ្លែងនូវការពាំនាំសាកសួរសុខទុក្ខរបស់លោកជំទាវប្រគេននិងជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់នូវ ក្តីគោរពប្រតិបត្តិនិងនឹករលឹកពិសេសសូមប្រតិបត្តិដល់ព្រះសង្ឍ ពុទ្ធបរិស័ទបន្តចូលរួមទាំងអស់គ្នា ចំពោះវិធានការណ៍ ៣កុំ៣ការពារជាប់ជានិច្ចដើម្បីរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩នោះ។

ទេយ្យវត្ថុដែលប្រគេនដល់ព្រះសង្ឃពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិតនៅពេលនេះ រួមមាន ៖ទី១.អង្ករ២៥គីឡូក្រាម ៣០បាវ ទី២.ទឹកសុទ្ធ ៣០កេស ទី៣. ម៉ាស់ ៥.០០០ម៉ាស់ ទី៤.ទឹកត្រី ៣០យួរ ទី៥. ទឹកស៊ីអ៉ីវ ៣០យួរ ទី៦.ត្រី ខ ១កេស ទី៧.សាច់ក្រ ៥គីឡូក្រាម ទី៨.ត្រីងៀត ៥គីឡូក្រាម ទី៩.អាល់កុល ១កាន ទី១០. ថវិកាមួយចំនួនទៀតផងដែរ ៕
ដោយ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


