Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ​ប្រមាណ​១៤ ០០០​គ្រួសារ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល

បានផុស

នៅ

ប្រជាពលរដ្ឋក្រីក្រប្រមាណ១៤ ០០០ គ្រួសារ រស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលរងផលប៉ះពាល់ដោយ​ជំងឺ​កូវីដ-១៩ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះត្រូវមានការអនុម័តពីក្រុមប្រឹក្សាខណ្ឌ​ទួលគោក​ ទើបអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈ ការផ្ញើរតាមវីងជាដើម ក្រោយពីប្រជាពលរដ្ឋប្រមាណ១៤០០០គ្រួសារដែរនេះ បានទទួលស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសប្បុរសជននានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការលើកឡើងរបស់ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើក​ទី២៤ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក។

លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួនប្រមាណ១៤០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះនឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ដែលថវិកាទាំងនេះ នឹងត្រូវឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាខណ្ឌទួលគោកផងដែរ ទើបយើងអាចសម្រេចបញ្ជូនទៅចែកជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្ញើរតាមវីងជាដើម។

លោកបញ្ជាក់ផងដែរថា ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ អាជ្ញាធរខណ្ឌទួលគោក បាននាំយកអំណោយជាស្បៀងអាហារមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រមាណ១៣០០០គ្រសារ ហើយបើសរុបទាំងសប្បុរសជននានាទៀត ប្រជាពលរដ្ឋដែលប៉ះពាល់ដោយកូវីដ-១៩ចំនួនប្រមាណជាង១៤០០០គ្រួសារ ហើយដែលបានទទួលស្បៀងអាហារ។

ចំណែកការចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានខណ្ឌវិញ អាជ្ញាធរ ខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចបានសហការយ៉ាងល្អជាមួយកងទ័ព ដើម្បីផ្តល់ការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋយើង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ពោលគឺធ្វើយ៉ាងណា អោយការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់អ្នករស់នៅភ្នំពេញ។

ក្រៅពីនេះ លោកឯក ឃុនដឿន នូវបានធ្វើការណែនាំ ដល់អាជ្ញាធរសង្កាត់និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះពិនិត្យមើលទីផ្សារ ភោជនីដ្ឋាន ដែលរដ្ឋបាលរាជធានីសម្រេចអោយបើកឡើងវិញ ដើម្បីអោយទីតាំងទាំងនេះ អនុវត្តអោយបានល្អប្រសើរនូវវិធានរបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំ និង៣ការពាររបស់សម្តេចតេជោហ៊ុន សែន ដើម្បីលុបបំបាត់ឬផ្តាច់អោយបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ។

លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកបានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីរាជការ និងមន្ត្រីមានអាណត្តិនៅខណ្ឌទួលគោក មកដល់ពេលនេះ បានបំពេញកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩រួចរាល់អស់ហើយ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់អោយបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ២០២១នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម