Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ផែនការមេនៃការចាក់វ៉ាក់សាំង គឺយើងប្រើយុទ្ធសាស្ត្រ “ផ្ការីក”

បានផុស

នៅ

ថ្លែងប្រាប់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជា តាមរយៈសារសំឡេងជាសាធារណ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេ  ដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង គឺយើងប្រើយុទ្ធសាស្ត្រ “ផ្ការីក” ដោយចាក់ពីក្នុងចេញក្រៅ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ សង្កត់ធ្ងន់បន្ថែមទៀតថា យើងមិនអាចប្រើវាក់សាំងត្រង់នេះបន្តិច ត្រង់នោះបន្តិចបានទេ បើធ្វើដូច្នេះនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ។ ទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅ​ទីប្រជុំជននៅខេត្តកណ្ដាល បន្ទាប់មក គឺនៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ៕ អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម