ព័ត៌មានជាតិ
ប៉ូលិសការិយាល័យអន្តោប្រវេសន៍ម្នាក់ ស្លាប់លើទ្រូងផ្លូវ សង្ស័យរថយន្តធុនធ្ងន់បុក
បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់បាត់បង់ជីវិតលើដងផ្លូវជាតិលេខ ៣៣ កាលពីវេលាម៉ោងប្រហែល ៤ ទៀបភ្លឺ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២។

ទាក់ទិនករណីនេះ សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើមានរថយន្តបង្កធុនធំមិនស្គាល់ម៉ាក ទិសដៅពីលិចទៅកើត បានប៉ះមនុស្សដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ រថយន្តបង្ក ក៏បានបើករត់គេចបាត់ស្រមោលតែម្តង។
ប្រភពបន្តថា ជនរងគ្រោះ ឈ្មោះ អ៊ៅ ចន្ថា ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានតួនាទីជាប៉ូលិសនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តកំពត។

បន្ថែមពីនោះ មុនពេលជួបគ្រោះថ្នាក់ ជនរងគ្រោះ បានឈប់ចតរថយន្តអែបខាងផ្លូវខាងស្ដាំ ត្រង់កន្លែងកើតហេតុ ហើយចុះដើរឆ្លងផ្លូវទៅខាងឆ្វេង ទើបមានរថយន្តធុនធំបុកបណ្តាលឲ្យបែកលលាដ៍ក្បាល(ស្លាប់)នៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្ន សព និងរថយន្តរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនប្រពន្ធ និងកូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕
អត្ថបទ ៖ សេង ណារិទ្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


