Connect with us

ព័ត៌មានជាតិ

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនគូរដំបូងគេ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយ ម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។

ក្រុមជម្រើសជាតិកម្ពុជា មានកីឡាករ២៤នាក់ ដែលដឹកនាំ ដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយ កំពុងតែដឹកនាំក្រុមជម្រើជាតិកម្ពុជា សម្រុកហាត់សមជើង ត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រោយលទ្ធផលតេស្តរកកូវីដអវិជ្ជមានទាំងអស់គ្នារួចមក៕

រូបភាព៖ បាល់ទាត់ជម្រើសជាតិកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម