Connect with us

ព័ត៌មានជាតិ

អាល់កុល​ក្លែងក្លាយ​ ឬ​ មេ​តា​ណុល​ជិត ១៨​តោន​ទៀត​ត្រូវបាន​សមត្ថកិច្ច​បំផ្លាញ​ចោល

បានផុស

នៅ

ភ្នំពេញ ​៖ អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត ១៨​តោន ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម នាំយកទៅ​បំផ្លាញចោល ក្រោយ​បង្ក្រាបបាន​នៅ​ទីផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ។

ការ​បំផ្លាញ​ចោល​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ជិត ១៨​តោន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នៅ​ទីលាន​ចាក់សំរាម ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានបញ្ជាក់​ឲ្យ​ដឹងថា សារធាតុ​មេ​តា​ណុល​ទាំងអស់នេះ ត្រូវបាន​រឹបអូស​ពី​តាម​បណ្តា​ឃ្លាំង​ស្តុក មធ្យោបាយ​ដឹកជញ្ជូន និង​បណ្តា​ឱសថស្ថាន​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ទន្ទឹម​និង​នេះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក៏​កំពុង​បង្កើន​កិច្ចសហការ​ត្រួតពិនិត្យ​គុណភាព​អាល់កុល ដែល​កំពុង​ចរាចរ​ដាក់​លក់ និង​ចែកចាយ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​។

ក្នុង​ឱកាស​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​អំពាវនាវ​ដល់​បងប្អូន​ដែលជា​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិត​ភាព ដោយ​គិត​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់​ទាំងអស់ សូម​ពិនិត្យ​និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែ​ល យកមកប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ។

ក្នុងករណី​មាន​សង្ស័យ​ជាយថាហេតុ ពាក់ព័ន្ធ​នឹង​គុណភាព​អាល់កុល ឬ​មាន​ព័ត៌មាន​ពី​ការ​ស្តុក​ទុក ការ​ចរាចរ ឬ​ចែកចាយ​អាល់កុល​ក្លែងក្លាយ សូម​ផ្តល់ព័ត៌មាន​មក​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. តាមរយៈ​លេខ​ទូរសព្ទ 023 231 856 / 092 830 856 ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​នក​.​ប​.​ប​.៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម