Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី សូម​ឲ្យ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ នៅពេល​បុគ្គលិក​សុំច្បាប់សម្រាក​ដោយ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន​នានា និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ នៅពេល​បុគ្គលិក​របស់​ខ្លួន​សុំ​ការអនុញ្ញាត​ឈប់សម្រាក​ពី​ការងារ ត្រូវ​ផ្ដល់​ឈ្មោះ អាសយដ្ឋាន​លេខ​ទូរសព្ទ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើការ​វាយតម្លៃ​ស្វែក​រក​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជូន​ពួកគាត់។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​មានន័យថា កន្លងមក​មាន​បុគ្គលិក​ដែល​បម្រើការ នៅក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​នានា និង​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ ដែល​មាន​អាការ​មិន​ស្រួលខ្លួន ក៏បាន​សុំ​ការអនុញ្ញាត​ឈប់សម្រាក​ពី​ការងារ មួយ​រយៈ ក្រោយពី​បាន​ធូរស្បើយ​ពួកគាត់​ក៏បាន​ចូល​បម្រើ​ការងារ​វិញ ដោយ​ពុំបាន​ដឹង​ថា ខ្លួនឯង​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ហើយ​មាន​បុគ្គលិក​មួយ​ចំនួន​ទៀត​ដែល​សង្ស័យថា បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ភ្ញៀវ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​បានទទួល​ព័ត៌មាន​នេះ ទើប​ពួកគាត់​បាន​សុំ​ការអនុញ្ញាត ឈប់សម្រាក​ពី​ការងារ​ទៅយក​សំណាក​ដោយ​ខ្លួនឯង ដោយ​ពុំបាន​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន ឬ​អ្នកគ្រប់គ្រង​នៅ​កន្លែង​បំពេញការងារ​ទាំងអស់​ខាងលើ បន្ទាប់ពី​យក​សំណាក​រួច​ពួកគាត់​បាន​វិលត្រឡប់​ទៅ​បំពេញការងារ​វិញ​ជាធម្មតា និង​ពុំបាន​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​រង់ចាំ​លទ្ធផល​ពី​ការធ្វើ​សំណាក​របស់ខ្លួន ជាហេតុ​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដល់​បុគ្គលិក​ផ្សេងទៀត​បំពេញការងារ​ជាមួយ ពេល​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ឈាន​ទៅ​ដល់​ការ​កាត់ផ្តាច់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១» រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្រុមហ៊ុន​នានា និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នៅពេល​បុគ្គលិក​របស់ខ្លួន​សុំ​ការអនុញ្ញាត​ឈប់សម្រាក​ពី​ការងារ​ត្រូវ​ផ្តល់​ឈ្មោះ អាសយដ្ឋាន លេខ​ទូរសព្ទ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើការ​វាយតម្លៃ​ស្វែងរក​ពី​ការឆ្លង​កូ​វីដ​-១៩​ជូន​ពួកគាត់​។ ជា​មួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ ដើម្បី​ពួកគាត់​ងាយស្រួល​ក្នុងការ​ផ្ដល់ព័ត៌មាន​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម