ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋបាលលោក ចូ បៃដិន ពិនិត្យបញ្ហាបំណុលដែលកម្ពុជាជំពាក់ដោយអនុញ្ញាតឲ្យកម្ពុជាសងតាមរយៈ៣ចំណុច
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំឲ្យសហរដ្ឋអាមេរិកពិនិត្យពិចារណាបញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិក ដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីបន្តិចម្ដងៗ ,ទី២.សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី ១ ភាគរយ និង ទីបី.បំណុលដែលកម្ពុជាសងទៅអាមេរិកនោះគឺសំណង ៧០% ត្រូវបង្វិលមកធ្វើជាជំនួយសម្រាប់ប្រទេសកម្ពុជាវិញដោយជួយទៅលើវិស័យ អប់រំ វិស័យវប្បធម៌ វិស័យដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមមក។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញ អំពីបញ្ហាបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកត្រឡប់មកកម្ពុជាវិញផងដែរ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃទី ១ ខែមិថុនានៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ នៅក្នុងជំនួបនោះលោកស្រី Wendy R. Sherman បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សេន ថាដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះគឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី ចូ បៃដិន ជម្រាបជូនសម្ដេចតេជោហ៊ុនសែនដោយផ្ទាល់លោកស្រីក៏បានបន្ថែមថានេះគឺជាបំណងរបស់លោកប្រធានាធិបតី ចូ បៃដិនក្នុង គោលបំណងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។លោកស្រីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចប្រតិបត្តិការរវាង កម្ពុជានិងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេសលើវិស័យនៃការរុករកអដ្ឋិធាតុទាហានបាត់ខ្លួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា ,កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និង កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាការផ្តល់ឲ្យនាវា westerndam ចូលចតនៅកម្ពុជាជួយ សង្គ្រោះប្រជាពលរដ្ឋដែលជាប់នៅលើកប៉ាល់ ដោយប្រទេសដទៃទៀតមិនអនុញ្ញាតឲ្យចូលដោយសារតែបញ្ហាជំងឺកូវីដ១៩ ។ ពីនោះទៅទៀតលោកស្រីក៏បាន ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានទាំងការលុបបំបាត់បំណុលរបស់កម្ពុជាចំពាក់អាមេរិក បញ្ហាសហប្រតិបតិ្តការលើបញ្ហាប្រេងនិងឧស្ម័ន ការវិនិយោគរបស់សហរដ្ឋអាមេរិកលើការបញ្ហាទឹកនិង បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតងនិងបញ្ហា ដទៃទៀតជាច្រើន ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះអ្វីដែលលោកស្រីបានលើកឡើងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់ កម្ពុជារួមមានការស្វែងរកសន្តិភាពនៅកម្ពុជា ,ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយកម្ពុជា ដោយផ្ទាល់និងដោយប្រយោលតាមរយៈអង្គការ w h o ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

ឆ្លៀតឱកាសនោះដែរសម្តេចតេជោហ៊ុនសែនក៏បានសុំឱកាសអបអរសាទរដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិកដែលបានទប់ទល់នឹងជំងឺកូវីដ១៩បាន ជោគជ័យដែលជាការឆ្លុះបញ្ចាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការធ្លាក់ចុះនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងលោកស្រីផងដែរពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រីទៅលើការដោះស្រាយបញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិក។ សម្ដេចតេជោហ៊ុនសែនបានស្នើឲ្យសហរដ្ឋអាមេរិក ពិសេសលោកប្រធានាធិបតី ចូ បៃដិន សូមមេត្តាពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមរយៈទ្វេភាគីដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះបន្តិចម្ដងៗនិងទី២.សងប្រាក់តាមកម្មវិធីដែលមានការ ប្រាក់ត្រឹម១% និង ទី៣.បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះគឺសំណង ៧០ ភាគរយត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ជាមួយនេះសម្តេចតេជោក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញអំពីបញ្ហាបញ្ជូនជនជាតិ កម្ពុជាពីសហរដ្ឋអាមេរិកត្រឡប់មកកម្ពុជាវិញ។

ជាការឆ្លើយតបលោកស្រី Wendy R. Sherman បានថ្លែងអំណរគុណសម្តេចតេជោហ៊ុនសែនចំពោះការផ្តល់គារកិច្ចនេះហើយលោកស្រីបានសន្យាថាអ្វីដែល សម្តេចតេជោហ៊ុនសែនបានលើកឡើងលោកស្រីនឹងយកទៅជម្រាបជូនលោកប្រធានាធិបតី ចូ បៃដិន នៅពេលត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ។

លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១ ថ្ងៃនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ។ កម្ពុជាជាប្រទេសបីនៅក្នុងចំណោមអាស៊ាន ១០ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះជ្រើសរើសយកនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន១១ ថ្ងៃទៅកាន់ប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ២៥ ខែឧសភាដល់ថ្ងៃទី ៤ ខែមិថុនាឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិកហើយបន្តទៅតួកគី ,ឥណ្ឌូនេស៊ី, កម្ពុជា និង ប្រទេសថៃផងដែរ៕
ដោយ ៖ ណារី













-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


