ព័ត៌មានជាតិ
ដេញកាប់បុរសម្នាក់ រហូតជនរងគ្រោះភិតភ័យជិះម៉ូតូទៅបុកបង្គោលភ្លើងស្លាប់
បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីមានជនមួយក្រុមមានគ្នា ២នាក់បានជិះម៉ូតូមួយគ្រឿង ដេញតាមកាប់ ធ្វើឱ្យជនរងគ្រោះ មានការភិតភ័យខ្លាំង រហូតជិះម៉ូតូទៅបុកបង្គោលភ្លើងស្លាប់នៅហ្នឹងកន្លែង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០ និង២០ នាទីយប់ថ្ងៃទី ១ ខែមិថុនា តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជនរងគ្រោះឈ្មោះ គឹម សុខឃឿន អាយុ២១ឆ្នាំ ជិះម៉ូតូម៉ាក ស៊ុយស៊ីគីនិច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគីនិច ឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។
ខណៈកំពុងធ្វើដំណើរ ស្រាប់តែលិចមុខជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូមួយគ្រឿង តាមពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពដកកាំបិតប៉ងកាប់លើជនរងគ្រោះ ដោយមិនដឹងមូលហេតុ ធ្វើឱ្យជនរងគ្រោះ មានភាពភ័យព្យាយាមជិះរត់គេចពីក្រុមជនសង្ស័យ ក៏ជ្រុលរេចង្កូតម៉ូតូ ទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យបាក់.ក ស្លាប់ភ្លាមៗ។

ប្រភពប្រព័ត៌មានបន្តថា នារីដែលរួមដំណើរជាមួយជនរងគ្រោះ បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវក្រុមជនសង្ស័យ ដឹកយកឡើងតាមម៉ូតូទៅបាត់តែម្តង ដោយដឹងមានគោលបំណងយកទៅណាប្រាកដឡើយ។
នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ លោកវរសេនីយ៍ត្រី ជា រតនា ឱ្យដឹងថា គឺជាករណី ដេញតាមកាប់ជនរងគ្រោះ ខណៈជិះម៉ូតូជាមួយនារីម្នាក់ ( តែមិនទាន់ដឹងថា ជាករណីអ្វីអោយពិតប្រាកដឡើយ) ពោលពុំទាន់ដឹងថា ជាករណីគំនុំ ឬ ឃាតកម្មប៉ងសម្លាប់ឡើយ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមរយៈកាំមេរ៉ាសុវត្ថិភាព ដើម្បីឈានទៅចាប់ខ្លួនក្រុមជជនសង្ស័យយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ ដោយៈលីហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


