Connect with us

ព័ត៌មានជាតិ

ចាប់​ខ្លួន​ពាណិជ្ជករ​ ឌួង ហេម៉ាលីស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ និង​ប្រតិបត្តិ​ការ​ទូទាត់​ប្រាក់

បានផុស

នៅ

ស្ត្រីពាណិជ្ជករ មួយរូបត្រូវ​បាន​សមត្ថកិច្ចគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ចាប់ខ្លួន​បញ្ជូន​មកសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង​ប្រតិបត្តិការទូទាត់ប្រាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅ ផ្លូវ៣៥២ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ​ចេញសាលក្រមកំបាំងមុខ ចុះ​ថ្ងៃទី ៣១មករា ២០១៩ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់​​នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី ០២កុម្ភៈ ឆ្នាំ២០១៩ លោក​ចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ហើយទើបនៅថ្ងៃទី ០២មិថុនា ឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទមកប្រគល់អោយតុលាការតែម្ដង៕

មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម