Connect with us

ព័ត៌មានជាតិ

គួរ​ប្រុងប្រយ័ត្ន​ បងប្អូន​ដែល​ប្រើ​ផ្ទាំងស្រូប​ពន្លឺព្រះអាទិត្យ សូ​ឡា ដាក់​នៅលើ​ដំបូលផ្ទះ​

បានផុស

នៅ

កន្លងមក​គេ​ធ្លាប់​ឃើញ​មានការ​ចែករំលែក​ និង​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សារព័ត៌​មួយចំនួន​រួច​មក​ហើយ​ ទាក់ទង​ករណី​គ្រោះធម្មជាតិ​រន្ទះបាញ់​ទៅលើ​ផ្ទាំងស្រូប​ពន្លឺព្រះអាទិត្យ សូឡា ដែល​ប្រជា ពលរដ្ឋ​ភាគ​ច្រើនតែ​ដាក់​នៅលើ​ដំបូលផ្ទះ​។​

តាម​ការកត់សម្គាល់​ ចំពោះ​ករណីខ្លះ​បានបង្ក​គ្រោះថ្នាក់​អាច​របួស​ ឬ​រហូត​បាត់​បង់ជីវិត​ដល់​ម្ចាស់ផ្ទះ​។​ ចំណែក​ករណីខ្លះ​ទៀត​ គឺ​មិនបាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ចាស់ផ្ទះ​ទេ​ ពោលគឺ​គ្រាន់តែ​ខូចខាត​របស់​មួយចំនួនតែប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កាលពី​ល្ងាចម្សិលមិញ​ មានការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បានបង្ហាញ ​និង​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​រន្ធ​ត់នៃ​គ្រោះធម្មជាតិ ដែល​បាន​បាញ់​ទៅលើ​ផ្ទាំង​សូឡា​កំពុង​ដាក់​នៅលើ​ដំបូលផ្ទះ​ ដើម្បី​ទាញយក​ថាមពលព្រះអាទិត្យ​ប្រើប្រាស់​នា​អំឡុង​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​។​

ប្រភព​បាន​លើកឡើងថា ​ធ្លាប់តែ​ឃើញ​ព័ត៌មាន ឥឡូវ​ជួប​ផ្ទាល់ ,​សូម​បងប្អូន​ដែល​ប្រើ​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​(​សូឡា​)​ដាក់​លើ​ដំបូលផ្ទះ​ប្រុងប្រយ័ត្ន​ផង ​បើ​អាច​កុំ​ដាក់​លើដំបូល​ផ្ទះ ​គួរតែ​ដាក់​ឆា្ងយ​ពី​ផ្ទះ​ ឬ​កន្លែងណា​ដែល​គិតថា​អាចមាន​សុវត្ថិភាព​ ​ព្រោះ​ប្រឈម​​នឹង​រន្ទះ​ណាស់​។​

ប្រភព​បន្តថា​ ជាក់ស្តែង​ភ្លៀង​១​មេ​មុននេះ​(​រសៀល​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០២១)​បាញ់​ផ្ទាំងសូឡា​ដែល​ដាក់​លើដំបូល​ផ្ទះ​ តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស។

ជាមួយគ្នានេះ​ក៏​មាន​ការ​លើកឡើងថា​ ដើម្បី​ការពារ​គ្រោះថ្នាក់​នេះ​ដែល​កើយ​ឡើង​ដោយ​ចៃដន្យ​ឬ​សុវត្ថិភាព​នោះ ​គួរតែ​ដាក់​កន្លែង​ណាមួយ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច​ប្រសើរ​ជាង​យក​ដាក់​លើដំបូល​ផ្ទះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

Sokha Hotels

ព័ត៌មានពេញនិយម