ព័ត៌មានជាតិ
៤ម៉ឺនម៉ាស់ ចែកក្នុងរយៈពេល៤ថ្ងៃ និងមួយចំនួនទៀត បញ្ជូនទៅប្រទេសឡាវ
ប្រទេសកម្ពុជាតូច មែនពិតតែបេះដូងធំ ដោយការយកអាសាគ្នា ក្នុងពេលមិត្តជួបទុក្ខលំបាក ដោយក្នុងរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ កងកម្លាំងរាជធានីភ្នំពេញចែកម៉ាសអស់ ៤ម៉ឺនម៉ាស និងមួយចំនួនទៀតបញ្ជូនទៅឲ្យប្រទេសឡាវ។

ជាក់ស្ដែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ព្រមជាមួយគ្នានោះផងដែរ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលភារកិច្ចជួយ ដឹកជញ្ជូនម៉ាស ចេញពីសាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះ បញ្ជូនទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃចន្ទទី១៦ ខែវិច្ឆកា ឆ្នាំ២០២០។




បន្ទាប់មកអាវុធហត្ថរាជធានី ភ្នំពេញបានបន្តបេសកកម្ម ចុះចែកម៉ាស ដល់ ប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី៤ តាមគោលដៅ ក្នុងខណ្ឌចំនួន៤ បន្ថែមទៀតគឺ កែងពេទ្យលោកសង្ឃត្រង់ចំណុចស្ពាន៧មករា ក្នុងខណ្ឌសែនសុខ ព្រំប្រទល់ជាមួយ ខណ្ឌទួលគោក ចែកដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ និងគោលដៅផ្សេងទៀត ក្នុងខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ចែកដោយក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដោយមានប្រើប្រាស់ម៉ូតូកង់បី ចំនួន១២គ្រឿង បំពាក់ឧគ្ឃោសនសព្ទ ផ្សព្វផ្សាយសារសំឡេង ពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លងកូវីដ១៩ ផងដែរ។







សរុបរយៈពេល៤ថ្ងៃ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាស់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សរុបចំនួន៤ម៉ឺនម៉ាស ចែកជូនដល់ប្រជាពលរដ្ឋអស់ជាស្ថាពរ៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ រថយន្តសង្គ្រោះ ២គ្រឿង ផ្ដល់ជូន មន្ទីរពេទ្យខេត្តកំពង់ចាម
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


