Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ៣ មិថុនា ខេត្តបន្ទាយមានជ័យ អ្នកស្លាប់ដោយសារកូវីដចំនួន ១២ នាក់

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន១២នាក់ ក្នុងនោះមាន៨នាក់នៅក្រុងប៉ោយប៉ែត។

តាមការអះអាងរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថាអ្នកស្លាប់ដោយជំងឺកូវីដ១៩ មានអាការៈ ហត់ខ្លាំងផ្លូវដង្ហើមធ្ងន់ធ្ងរបបូរមាត់ឡើងស្វាយ ចង្វាក់បេះដូងខ្សោយ ប្រស្រីភ្នែករីកធំសន្លប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យក្នុងព្រឹត្តិការន៍២០ កុម្ភៈ ២០២១នេះ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ-១៩ បានស្លាប់មានចំនួន១២នាក់ ស្រី៨នាក់ក្នុងនោះមានក្រុងប៉ោយប៉ែតចំនួន៨នាក់ជនជាតិថៃ១​នាក់ និងជនជាតិឥណ្ដូនេស៊ី២នាក់ ៕

អត្ថបទ៖វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម