ព័ត៌មានជាតិ
មន្ត្រីរំពឹងថាខែតុលាឆ្នាំនេះ កំណើនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងវិញ
មន្រ្តីជាន់ខ្ពស់គ្រឹះស្ថានអង្គរបានបង្ហាញក្តីសង្ឃឹមថានៅដើមខែតុលាខាងមុខកម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិពិសេសភ្ញៀវមកពីតំបន់អ៊ឺរ៉ុបនឹងកើនឡើងវិញបន្ទាប់ពីកម្ពុជាចាក់វ៉ាក់តាមផែនការដែលបានគ្រោងទុកគឺពី ៧០ ទៅ ៨០ ភាគរយ។

លោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបានប្រាប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែ មិថុនាថា៖ «បញ្ហាសព្ធថ្ងៃការរឹតបន្តឹងជាអន្តរជាតិ គឺយើងមិនទាន់អាច បើកបានទេស្ថានភាពនេះវាមិនមែនកើតតែនៅកម្ពុជាទេវាទាក់ទងនឹងទីផ្សារអន្តរជាតិ។ ប៉ុន្តែបើយើងរំពឹងថាបើសន្ទុះនៃការចាក់វ៉ាក់សាំងលឿនឧទាហរណ៍កម្ពុជា អាចចាក់វ៉ាក់សាំងបានរហូត ៧០ ទៅ៨០ ភាគរយ និង ការបន្ធូរបន្ថយការរឹតបន្តឹងបន្តិចម្ដងៗ ភ្ញៀវអាចនឹងមកកម្ពុជា។ ប៉ុន្តែយើងនឹងពិនិត្យមើលជាក់ស្តែងទៅ តាមស្ថានភាពព្រោះស្ថានភាពបច្ចុប្បន្នមិនអាចនិយាយទុកជាមុនទេព្រោះស្ថានភាពវាប្រែប្រួលរហូត»។

លោក លី សែ បានបន្តថាជារួមការរំពឹងទុកក្នុងរង្វង់ខែតុលាគឺយើងអាចបន្ធូរបន្ថយការរឹតបន្តឹងបន្តិចម្តងៗដូច្នេះវិធានការយើងនឹងដកពិសោធន៍ទៅតាមប្រទេស ផ្សេងៗនៅក្នុងតំបន់ដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ប្រសិនជាប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង២ដូសហើយនោះតើកម្រិតនៃការចម្លងពីមួយទៅមួយនៅរក្សាគម្លាត បានតើយើងអាចលើកលែងការរឹតបន្តឹងបានប៉ុន្មាន ? ប្រសិនមានការលើកលែងការរឹតបន្តឹងភ្ញៀវនឹងមក។
លោក លី សែ បានឲ្យដឹងទៀតថា៖ធ្លាប់មានក្រុមហ៊ុនទេសចរណ៍អ៊ឺរ៉ុបបានមកទាក់ទងជាមួយលោកច្រើនដែរ។ ប៉ុន្តែស្ថានការណ៍មិនទាន់អំណោយផលដល់ ការបើកទួលាយសម្រាប់ការធ្វ់ដំណើរនៅឡើយ។
សូមរម្លឹកជូនថាក្នុងរយៈពេល ៥ ខែឆ្នាំ ២០២១ នេះ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណចូលទស្សនាអង្គរបានជិត ៥,០០០ នាក់ដែលចំនួននេះបានធ្លាក់ចុះប្រមាណ ៩៨ ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដោយទទួលចំណូលបានប្រមាណ ២០ ម៉ឺនដុល្លារអាមេរិក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថាយើងនឹងខិតខំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបាន ១០ លាននាក់នៅមុន ដំណាច់ឆ្នាំនេះ ឬក៏ដើមឆ្នាំក្រោយតែម្ដង៕ អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


