ព័ត៌មានជាតិ
សមត្ថកិច្ចចុះប្រមូលកំណាត់ឈើរ៉ាយប៉ាយរាប់រយដុំ និងរឹបអូសយកទៅរក្សាទុក
កំណាត់ឈើឡាំង៤ជ្រុង ប្រវែង៣ម៉ែត្រ និងឈើផែជាសន្លឹកៗ សុទ្ធសឹងជាប្រភេទឈើគគីរ និងឈើត្រាវ ដែលប្រជាពលរដ្ឋបានប្រទះឃើញគររាយប៉ាយតាមចម្ការស្វាយចន្ទីជាច្រើនទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកំពង់ចាម ឃុំប៉ាក់ឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
កម្លាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត កងរាជអាវុធហត្ថស្រុកវើនសៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមន្ត្រីប៉ុស្ថិ៍នគរបាលឃុំប៉ាក់ឡាន់ បានចុះ ដល់ចំណុចគំនរឈើរាយប៉ាយជាច្រើនទីតាំងនោះធ្វើកំណត់ហេតុទទួលខុសត្រូវ និងយកទៅរក្សាទុក។

លោក គឹម ឆេងលឹម នាយរងផ្នែករដ្ឋបាលព្រៃឈើ ឱ្យដឹងថា លោកនិងធ្វើកំណត់ហេតុជូនយោបល់ទៅថ្នាក់លើសម្រេច។ ដោយឡែក ក្រោយពីកម្លាំងចម្រុះបានស្វែងរុករកបន្ត ក៏ប្រទះឃើញរោងបាំងសង្ក័សីសនិ្នធិឈើមួយកន្លែងទៀតគេសង្ស័យថា ជាប្រភេទឈើប្រណិត (ធ្នុង) ស្ថិតក្នុងចំកណ្តាលចម្ការស្វាយចន្ទីមួយកន្លែង ដោយពុំស្គាល់អត្តសញ្ញាណម្ចាស់រោងឈើនោះទេ ហើយស្ថានភាពមេឃយប់ងងឹតហើយ សមត្ថកិច្ចចម្រុះក៏បានសុំគោលការណ៍ពី ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តរតនគិរី ឯកឧត្តម ព្រះរាជអាជ្ញាសម្រេច បិទខ្ទប់រោងសន្និធិនោះនិងបញ្ជាកម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹងបំផុត។

ដោយមានការចង្អុរបង្ហាញពីព្រះរាជអាជ្ញា ងិន ពេជ រោងសន្និធិឈើប្រណិតនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសម្រេចរឹបអូសយកឈើទាំងអស់នោះ មកធ្វើជាសម្បត្តិរដ្ឋ និងដឹកបញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្តង។

នាយរងផ្នែក លោក គឹម ឆេងលឹម បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ថាឈើដែលរឹបអូសមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ មានចំនួន ៥១២ដុំ ស្មើនិង ៥២៧៥គីឡូក្រាម ស្មើនិង៣,៩០៧ម៉ែត្រត្រីគុណ(បីម៉ែត្រត្រីគុណប្រាំបួនរយប្រាំពីរ)ជាប្រភេទឈើធ្នុងសុទ្ធ ប្រជាពលរដ្ឋថា កំណាត់ឈើទាំងអស់នេះពួកគាត់ប្រទះឃើញជាច្រើនឆ្នាំមកហើយពុំឃើញអាជ្ញាធរ និងសមត្ថកិច្ចជំនាញប្រម៉ែប្រមូលទុកដាក់ឲ្យបានសមរម្យ សោះ ប្រហែលសមត្ថកិច្ចពុំបានដឹងទើបទុកឈើឲ្យ ប្រេះ ស្រាំ ហាលថ្ងៃ ហាលខ្យល់និងព្យុះភ្លៀងខួបប្រាំងខួបវស្សា បែបនេះ ដែលតាមប្រមាណមើលមានរយះពេលបីទៅបួនឆ្នាំកន្លងមកហើយ៕

អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


