Connect with us

ព័ត៌មានជាតិ

កម្មករទូកនេសាទម្នាក់ រអិលជើង​ ធ្លាក់ចូលទឹកសមុទ្រ​ លិច​បាត់ រកមិនទាន់ឃើញ

បានផុស

នៅ

ខេត្តព្រះសីហនុ៖ កម្មករទូកនេសាទសមុទ្រម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយលិចបាត់រកមិនទាន់ឃើញនៅឡើយទេ។

យោងតាមរបាយការណ៌បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៌នេះបានកើតនៅម៉េាង៥ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

ម្ចាស់ទូកនេសាទ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៌ដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមនិងក្រុមទូកនេសាទផ្សេងទៀតបាននាំគ្នាចេញស្វែងរុករកជនរងគ្រោះភ្លាមៗដែរ តែ​មិនទាន់ដឹងថា ជនរងគ្រោះមានវាសនាយ៉ាងណានោះទេ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទូកនេសាទមាន ឈ្មោះ យិត គៀវ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅស្ថិតនៅភូមិ ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែក​ជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕ 

អត្ថបទ៖​ ស៊ុន ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម