កម្ពុជា​ចំណេញ​ទាំំង​លុយ ​ពេល​វេលា ក្រោយរោងចក្រ​ផលិត​ប៉េតុង​កៅស៊ូ​ដំបូង ​លេច​រូបរាង​នៅខេត្តកំពត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​ចំណេញ​ទាំំង​លុយ ​ពេល​វេលា ក្រោយរោងចក្រ​ផលិត​ប៉េតុង​កៅស៊ូ​ដំបូង ​លេច​រូបរាង​នៅខេត្តកំពត

បានផុស

នៅ

ខេត្តកំពត ​នឹង​មាន​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ (ASPHALT CONCRETE PLANT) លើក​ដំបូង សម្រាប់​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ទូទាំង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សាធារណៈ​ការនិង​ដឹក​ជញ្ជូន​ កំពុង​តែ​ដំឡើង​​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ ដែល​មាន​ទីតាំង​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​នឹង​រួចរាល់​ក្នុង​ឆ្នាំ​២០២១ នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​កាល​ពី​ម្សិលមិញ​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា សមត្ថភាព​រោងចក្រ​នេះ​ អាច​ផលិត​បេតុង​កៅស៊ូ​បាន ១២០​តោន​ក្នុង​មួយ​ម៉ោង។

លោកថា ក្រសួង​បាន​​បញ្ជា​ទិញ​សម្ភារៈ​តម្លៃ​ជាង ១ លាន​ដុល្លារ ដើម្បី​យក​មក​រៀបចំផ្គត់ផ្គង់ខ្សែ​សង្វាក់ក្នុង​រោងចក្រ ដែល​ពេលនេះ​​អ្នកជំនាញ​ការ​កំពុង​រៀបចំ​ដំឡើង នឹង​រួចរាល់​នៅ​ឆ្នាំ​នេះ។

“យើង​មិន​ដែល​មាន​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ខ្លួន​ឯង​​ទេពីមុនមក យើង​បាន​ស្នើ​ក្រុមហ៊ុន​សៀងហៃ ផ្តល់​ថវិកា​ទិញ​សម្ភារៈ​ ដើម្បី​យក​មកដំឡើង​​រោងចក្រ​ផលិត​បេតុង​កៅស៊ូនេះ ដើម្បីបម្រើការថែទាំង​លើក​កម្ពស់ផ្លូវ​ជាតិ​របស់​​យើង”។

ឯកឧត្តម​លើ​ក​ឡើង​បន្ត​ថា ពេល​មាន​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ដោយ​ខ្លួន​ឯង​ ​យើង​អាច​គ្រប់គ្រង​គុណភាព​ ម្ចាស់​ការ​លើ​ប្រើប្រាស់ មិន​បាច់​នាំ​ចូល​ពី​ក្រៅ​ទៀត​ទេ។ គុណប្រយោជន៍គឺ​ជួយ​ដល់​​ការងារ​ជួសជុលថែទាំ សាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និង​ចំណេញ​ថវិកា​ជាតិ​។

លោក​បញ្ជាក់ថា ក្រោយ​រោងចក្រ​នេះដំណើរការ ផ្លូវជាតិ​ទូទាំំងប្រទេស​នឹង​ប្រែក្លាយ​ពី​ DBST ទៅជា​កៅស៊ូ AC ដែលផ្តល់​តម្លៃ​សេដ្ឋកិច្ច​ក្នុងការ​ដឹក​ជញ្ជូន កាត់បន្ថយ​លុយជាតិ​ក្នុង​ការ​ថែទាំ និងធានាការ​ប្រើប្រាស់​បាន​យូរ​ឆ្នាំ។

ដោយសារ​វត្ថុធាតុ​ដើមកម្ពុជា​​មាន​ខ្លួន​ឯង​ដូចជា ថ្ម ខ្សាច់មាន​នៅ​ក្នុង​ស្រុក លើក​លែង​កៅស៊ូ​ដែល​ចម្រាញ់​ពី​កាកប្រេង ​ត្រូវ​នាំ​ចូល។ យ៉ាង​ណា ការ​មានរោងចក្រ​នេះ​កម្ពុជា​នឹង​​កាត់បន្ថយ​តម្លៃ​ក្នុង​ការនាំ​ចូលបេតុងកៅស៊ូពីក្រៅប្រទេស អាច​បំពេញ​តម្រូវការទាន់​ពេល​វេលា។

ឯកឧត្តស៊ុន ចាន់ថុល​បន្ត​ថា វិស័យ​ឯកជន​ក៏អាច​ទិញ​ផលិតផល​បេតុងកៅស៊ូ​ផលិត​ចេញ​ពី​រោងចក្រ​ ដោយ​ក្រសួង​នឹង​បង្កើត​អង្គភាព​គ្រប់គ្រង ដើម្បី​រៀបចំ​ធ្វើលើការងារ​នេះ។

ឯកឧត្តមស៊ុន ចាន់ថុល​ក៏​បាន​បញ្ជាក់​បន្ថែម​​ថា នៅ​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ ក្រសួង​នឹង​បង្កើត​រោងចក្រ​ផលិត​បេតុង​កៅស៊ូមួយ​ទៀត នៅ​ខេត្ត​បាត់ដំបង ដែល​តំបន់នោះកំពុង​មាន​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ដូចជា​គម្រោងផ្លូវជាតិ​លេខ ៥ ក៏ដូចជា​​ផ្លូវជាតិ​ជា​ច្រើន​ទៀត​នៅ​តំបន់នោះ​ដែលនឹង​ត្រូវ​កែ​សម្រួលពី DBST មក AC៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services