ព័ត៌មានជាតិ
ផ្លូវមួយខ្សែ តភ្ជាប់ពីភូមិឆ្នុកទ្រូ ទៅភូមិយុគន្ឋរ បានជួសជុលកែលំអរួចរាល់ ១០០% ហើយ
ផ្លូវលំមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ តភ្ជាប់ពីភូមិឆ្នុកទ្រូ ទៅភូមិយុគន្ឋរ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានជួសជុលកែលំអរួចរាល់ជាស្ថាពរហើយ នៅដើមខែមិថុនានេះ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ។
លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបញ្ជាក់ឲ្យដឹងថា ផ្លូវមួយខ្សែនេះបានតភ្ជាប់ពីភូមិឆ្នុកទ្រូ ទៅភូមិយុគន្ឋរ មានប្រវែង ២៣៥០ ម៉ែត្រ បានជួលជុលកែលំអរួចរាល់ហើយ ដែលបិទគម្រោង កាលពីដើមខែមិថុនា ឆ្នាំ២០២១នេះ ដោយចំណាយថវិកាមូលនិធិឃុំ មានទឹកប្រាក់ជាង ១២០លានរៀល។ ការជួសជុលផ្លូវមួយខ្សែនេះ ដើម្បីសម្រួលចរាចរណ៍ឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ ដែលបានបន្លាស់ទីផ្ទះបណ្តែតទឹក ឱ្យមករស់នៅលើគោក ក្នុងនោះក៏បានលើកឲ្យផុតទឹក និងមានទទឹង ៦ម៉ែត្រធំជាងមុនផងដែរ។

លោកមេឃុំឆ្នុកទ្រូ បានបន្តថា កន្លងមកប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក ម្តុំចំណុចតាទាំង តាមបណ្តោយផ្លូវតភ្ជាប់រវាងភូមិឆ្នុកទ្រូ និងភូមិយុគន្ឋរនេះ បានជួបការលំបាក ដោយពេលខែវស្សាផ្លូវចំណុចនេះលិចទឹក មិនអាចធ្វើដំណើរបាន ហើយផ្លូវក៏មានការរួមតូចផងដែរ ទើបអាជ្ញាធរឃុំឆ្នុកទ្រូបានឯកភាពគ្នា សម្រេចយកថវិកាមូលនិធិឃុំជាង ១២០លានរៀល កសាងផ្លូវមួយខ្សែនេះឡើងវិញ។


លោកមេឃុំក៏បានរំលឹកផងដែរថា ផ្លូវមួយខ្សែនេះ ពីដើមឡើយគ្រាន់តែជាផ្លូវបររទេះ ដឹកត្រី និងផ្លូវទៅ នេសាទតែប៉ុណ្ណោះ។ លុះក្រោយមានការបន្លាស់ទីផ្ទះបណ្តែតទឹក អាជ្ញាធរឃុំក៏ បានរៀបចំកសាងផ្លូវមួយខ្សែនេះ ជាផ្លូវដីសបណ្តោះអាសន្ន ហើយនៅពេលបន្លាស់ទីរបស់ផ្ទះទឹករបស់ប្រជាពលរដ្ឋ ឡើងគោកបាន១០០%ហើយ អាជ្ញាធរឃុំឆ្នុកទ្រូ ក៏សម្រេចជួសជុលកែលំអផ្លូវនេះ ឱ្យមានទទឹងធំជាងមុន និងមានកម្ពស់ខ្ពស់ជាមុន ដែលអាចធានាបានប្រើប្រាស់ទាំងខែប្រាំងនិងវស្សា៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



