ព័ត៌មានជាតិ
ផ្ទុះវីរុសមួយប្រភេទនៅអាមេរិក ឆ្លងពីសត្វកណ្តុរ មកមនុស្សជាលើកដំបូង
រដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក រកឃើញស្រ្តីដំបូងបានឆ្លងវីរុស Hantavirus ដ៏កម្រពីសត្វកណ្ដុរ ខណៈវីរុសនេះបានបាត់មុខជាច្រើនឆ្នាំមកហើយ។

វីរុស Hantavirus ធ្លាប់បានរកឃើញដំបូងនៅភាគនិរតីនៃសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣។ ប៉ុន្តែថ្មីៗនេះវាត្រូវបានរកឃើញម្ដងទៀតចំពោះស្ត្រីអនាម័យសម្អាតតាមផ្ទះម្នាក់។
យោងទៅតាមនាយកដ្ឋានសុខាភិបាលនិងសេវាធនធានមនុស្ស របស់រដ្ឋមីឈីហ្គែន ហៅកាត់ MDHHS បានឱ្យដឹងថា ស្ត្រីដែលបានធ្វើតេស្តវិជ្ជមានវីរុសដ៏កម្រនេះ ទំនងជាឆ្លងមេរោគនៅពេលនាងទៅសម្អាតផ្ទះមួយដែលគ្មានមនុស្សរស់នៅ ហើយមានពពួកសត្វកណ្ដុរប្រមូលផ្ដុំ។ បច្ចុប្បន្ន ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងមានជំងឺស្ទះសួតធ្ងន់ធ្ងរ។

បើតាមការបញ្ជាក់ពី MDHHS និយាយថា សត្វកណ្ដុរមានផ្ទុកវីរុស Hantavirus អាចចម្លងទៅកាន់មនុស្សបាន នៅពេលដែលពួកគេស្រូបយកខ្យល់ដែលផ្ទុកវីរុសតាមរយៈអាចម៍កណ្ដុរ តាមរយៈកណ្ដុរខាំ ឬក៏តាមរយៈការប៉ះពាល់វត្ថុដែលមានជាប់ទឹកនោមកណ្ដុរ ទឹកមាត់ ឬអាចម៍កណ្ដុរ មុនពេលយកដៃមកប៉ះពាល់មាត់ ឬច្រមុះពួកគេ ។
វេជ្ជបណ្ឌិត Joneigh Khaldun មកពី MDHHS មានប្រសាសន៍ថា ជំងឺដែលបណ្តាលមកពីវីរុសប្រភេទ Hantavirus ជាជំងឺផ្លូវដង្ហើមដ៏កម្រនិងបង្កភាពធ្ងន់ធ្ងរបំផុត ហើយអាចចេញរោគសញ្ញាក្នុងរយៈពេលពី ០១ ទៅ ០៨ សប្ដាហ៍ ក្រោយការប៉ះពាល់មេរោគ។

មកទល់ពេលនេះ នៅមិនទាន់មានភ័ស្តុតាងណាដែលថាជំងឺ Hantavirus អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់នោះទេ។
ទោះយ៉ាងណា គួរមានការប្រុងប្រយ័ត្នចំពោះការចម្លងវីរុសសាហាវនេះពីពពួកកណ្ដុរ។ យើងអាចសម្គាល់រោគសញ្ញានៃជំងឺ Hantavirus រួមមាន គ្រុនក្តៅ ញាក់ ឈឺខ្លួន ឈឺក្បាល និងមានរោគសញ្ញាក្រពះ ពោះវៀនដូចជា ចង្អោរ ក្អួត រាគ និងឈឺពោះ។ ជំងឺនេះក៏អាចវិវត្តប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមដូចជា ក្អក និងដង្ហើមខ្លី។ ដោយឡែកហានិភ័យស្លាប់ ដោយសារជំងឺ Hantavirus មានរហូតដល់ ៤០% ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ FOX2 DETROIT
ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺកាចសាហាវមួយទៀត បំផ្លាញសរីរាង្គកុមារ ដែលឆ្លងនិង ជាសះស្បើយពីកូវីដ
ចុចអាន៖ ឯតទគ្គកម្ម ពិភពលោកថ្មី ស្ត្រីអាហ្វ្រិកខាងត្បូងផ្តល់កំណើតដល់ទារក ១០ នាក់ ខណៈកូនមុនៗក៏ភ្លោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


