ព័ត៌មានជាតិ
ភ្នំពេញនឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងត្រឹមថ្ងៃ ០៨ កក្កដា ខណៈខណ្ឌខ្លះបានបញ្ចប់ទាំងស្រុង
រាជធានីភ្នំពេញគ្រោងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកក្កដាខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា សម្រាប់រាជធានីភ្នំពេញនឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី០៨ ខែកក្កដា ខណៈមកដល់ពេលនេះយុទ្ធនាការនេះកំពុងតែធ្វើក្នុងខណ្ឌចំនួន ១១ ហើយខណ្ឌខ្លះក៏បានបញ្ចប់ទាំងស្រុង។

ក្នុងចំណោមខណ្ឌទាំង១៤ នៅសល់តែខណ្ឌចំនួន ៣ ទៀត ដែលរួមមាន ខណ្ឌដូនពេញ ជ្រោយចង្វារនិងខណ្ឌព្រែកព្នៅដែលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
ភូមិសាស្រ្តរាជធានីភ្នំពេញជាតំបន់មានហានិភ័យខ្ពស់ ហើយរដ្ឋាភិបាលបានប្រើប្រាស់កងកម្លាំងក្រុមគ្រូពេទ្យកងទ័ព ដើម្បីចូលរួមយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងនៅតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ដើម្បីបង្កើតភាពស៉ាំការពារកុំឲ្យឆ្លងរាលដាលទៅតំបន់ដទៃ។
ដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឲ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ក្រោយពេលនៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅខែកក្កដា រដ្ឋាភិបាលនឹងបន្តកំណត់ភូមិសាស្រ្តខេត្តក្រុងដែលប្រឈមខ្ពស់ ដើម្បីផ្តល់អាទិភាពលើការចាក់វ៉ាក់សាំង។ ដោយឡែកនៅថ្ងៃនេះ ខេត្តកណ្តាលក៏មានយុទ្ធការចាក់វ៉ាក់សាំងនៅស្រុកក្រុងទាំង ១១ ទូទាំងខេត្ត ខណៈខេត្តដែលមានភូមិសាស្រ្តជាប់រាជធានីភ្នំពេញ ក៏មានការប្រឈមការឆ្លងរាលដាលកូវីដ១៩។
បើតាមអភិបាលខេត្តកណ្តាល បានត្រៀមក្រុមគ្រូពេទ្យប្រមាណ២៥០០នាក់ ដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក ប្រព្រឹត្តទៅដោយភាពរលូនជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


