Connect with us

ព័ត៌មានជាតិ

មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ

បានផុស

នៅ

រូបសំណាក​ស្ពាន់ធំៗចំនួន៣ ត្រូវបានកសាងឡើង តំណាង​ឱ្យ​ខេត្តព្រះសីហនុ និងកំពុង​​ដំឡើង​នៅ​រង្វង់ភ្ជាប់មហាវិថីសំខាន់ៗដែល​ទើប​ស្ថាបនា​រួច។ រូបសំណាកទាំងនេះ មាន​​កម្ពស់ ពី៩ម៉ែត្រ ដល់ ២១ម៉ែត្រ រំលេចរចនាបថនៃសិល្បៈទាក់ទងទៅនឹងវប្បធម៌ខ្មែរបុរាណ ដែលមានទម្ងន់សរុបជាង ៧០តោន និងប្រើកម្លាំងជាងកសាងរហូតជិត៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក សុខ ចំរើន ជាប្រធានសិប្បករសាងសងរូបមហារូបសំណាកស្ពាន់ទាំង៣ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះរូបសំណាករូប សីហរាជ មានទម្ងន់ ជាង៩តោន ចំណែករូបសំណាកព្រះសីវៈ និងព្រះនាងឧមាភគវតី មានទម្ងន់ជាង១៧តោន និងរូបសំណាក ព្រះថោងនាងនាគ មានទម្ងន់រហូតជាង ៤០តោន។

លោកបានឱ្យដឹងបន្ថែមថា ចំពោះការកសាងរូបសំណាកទាំង៣ធំៗនេះ ត្រូវប្រើកម្លាំងជាងមានសរុបជាង៤៥នាក់ ដែលមានរួមទាំងផ្នែកគ្រឹះ និងជាងចម្លាក់ស្ពាន់។

លោក បានបន្តទៀតថា ចំណោះការដំឡើងរូបសំណាកសីហរាជ និងរូបសំណាកព្រះសិវៈ និងព្រះនាងឧមាភគវតី តាមទីតាំងនីមួយៗ នឹងបញ្ចប់ក្នុងកំឡុងពេល១០នេះ។

ចំពោះការចំណាយក្នុងការសាងសង់រូបសំណាកទាំង៣ ត្រូវបានលោក លី រស្មី អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បច្ចេកទេសផ្លូវថ្នល់ ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងនឹងព័ត៌មាននៃការចំណាយលើបដិមាទាំងបី មិនទាន់អាចផ្សាយបានទេ ព្រោះគម្រោងនៅមិនទាន់ចប់នៅឡើយ ទើបមិនទាន់មានគោលការណ៍ពីក្រសួងឱ្យផ្សាយពីតម្លៃ ដោយត្រូវរង់ចាំសាងសង់រួចរាល់ទាំងស្រុងសិន។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា រូបសំណាកទាំង៣ស្ថិតនៅក្នុងគម្រោងនៅក្នុងផែនការនៃការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ ពាក់ព័ន្ធការចំណាយផ្សេងៗគឺស្ថិតនៅក្នុងគម្រោងនោះ។ ចំណែការសម្ពោធរូបសំណាកក៏នឹងរៀបចំដាក់ដំណើរការរួមគ្នា ប៉ុន្តែពេលវេលាមិនទាន់បានកំណត់ជាក់លាក់នៅឡើយ ដោយសារកំពុងជួបវិបត្តិកូវីដ-១៩។

លោក ឃាង ភារម្យ បានបង្ហាញថា រូបសំណាកសីហរាជមុខបី ជានិមិត្តរូបនៃក្រុងព្រះសីហនុ សាងសង់​ឡើង​ជាការគោរព​ដឹងគុណូបការៈចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ​សម្តេច​ព្រះនរោត្តម សីហនុ ដោយដាក់នៅរង្វង់មូលចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ ៤ និងវិថីជោតញ្ញាណ តំណាងឱ្យសេចក្តីសុខ សុភមង្គល និងភាពសុខសាន្ត។

អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ មានប្រសាសន៍បន្ដថា ចំណែករូបសំណាក ព្រះសិវៈនិងព្រះនាងឧមាភគវតី ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រង្វង់មូលព្រះសិវៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។

លោក ឃាង ភារម្យ មានប្រសាសន៍បន្ថែមថា ចំពោះរូបសំណាកព្រះថោងនាងនាគបែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ដែលទ្រង់ធ្វើដំណើរយាងជួបព្រះមាតាបិតា នៅ ឋានភុជង្គនាគ ជានិមិត្តរូបនៃការកកើតទឹកដីខ្មែរ វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ រូប​សំណាក​ព្រះថោងនាង​នាគ ដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាមក្រុងព្រះសីហនុ។

គួរបញ្ជាក់ថា សីហរាជមុខបីរូបសំណាកនេះសាងសង់ពីលោហធាតុមានកម្ពស់ ៩ ម៉ែត្រ ចំណែកបដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី មានកម្ពស់ ៩ម៉ែត្រ និងរូបសំណាកព្រះថោងនាងនាគ មានកម្ពស់ ២១ ម៉ែត្រ៕

អត្ថបទ៖ ច័ន្ទ វីរៈ

ព័ត៌មានពាក់ព័ន្ធ៖ មិននឹកស្មានថា ​មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា មានប្រវត្តិសិក្សាបែបនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម