ព័ត៌មានជាតិ
សាលាស្រុកខ្សាច់កណ្ដាលទទួលអំណោយសម្ភារៈពីអង្គការ (វ័តធឺអេត) ដើម្បីការពារសុខភាពប្រជាជនអំឡុងពេលកូវីដ
នៅសាលាស្រុកខ្សាច់កណ្ដាលព្រឹកនេះ មានរៀបចំពិធីចែកអំណោយជូនដល់ប្រជាជននៅស្រុកខ្សាច់កណ្ដាល ដែលជាការជួយឧបត្ថម្ភជាសម្ភារៈអនាម័យផ្សេងៗជូនដល់ប្រជាជនតាមការឧបត្ថម្ភពីអង្គការ(វ័តធឺអេត) ដែលជាសកម្មភាពមួយ គេហៅថាខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដើម្បីឲ្យប្រជាជនយើងបានរួចផុតពីជំងឺផ្សេងៗផងជាពិសេស ជំងឺកូវីដ១៩ ដែលកំពុងនៅញាំញីនៅឡើយ។

លោក ប៊ុនផេង អភិបាលស្រុកខ្សាច់កណ្ដាលមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលទាំងមូល មានចំណាប់អារម្មណ៍ខ្លាំងណាស់ ចំពោះអង្គការ (វ័តធឺអេត)ដែលបានដាក់គោលដៅជួយគាំទ្រដល់គម្រោងនានា នៅក្នុងស្រុកខ្សាច់កណ្ដាលនេះ ជាពិសេសលើវិស័យសុខាភិបាលនិងសង្គម ខ្ញុំវិញមានសេចក្ដីសោមនស្ស សប្បាយ រីករាយ និងគាំទ្រជានិច្ចដោយអង្គការនេះ មានគម្រោងច្បាស់លាស់ ដែលធ្វើឲ្យអាជ្ញាធរស្រុកយើងចង់បាននូវបញ្ហាសុខភាពរបស់ប្រជាជន ក្នុងមូលដ្ឋានយើងផងដែរ ជាពិសេស គឺការធ្វើបង្គន់អនាម័យនេះតែម្ដង។

លោកអភិបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ឲ្យដឹងទៀតថា ពេលបច្ចុប្បន្ននេះ យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីស១៩ផង ដូច្នេះបានអង្គការ (វ័តធឺអេត)គាត់បានជួយជាសម្ភារៈអនាម័យនិងមធ្យោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រជាជនយើងដូច្នេះខ្ញុំ មានតែសប្បាយចិត្តហើយសូមថ្លែងអំណរគុណដល់អង្គការនេះផងដែរ។ លោកបញ្ជាក់ទៀតថា ក្នុងនាមខ្ញុំជាអាជ្ញាធរស្រុកនេះទាំងមូល គឺមានសេចក្តីសោមនស្ស រីករាយ និងចូលរួមសហការជាមួយអង្គការ គឺធ្វើដើម្បីសុខភាពល្អប្រសើររបស់ប្រជាជនយើងនៅស្រុកនេះ ក៏ដូចជាប្រជាជនយើងទូទាំងប្រទេសដែរ។
លោកបន្តថាដោយឡែកបច្ចុប្បន្ន ប្រជាជនយើងនៅស្រុកខ្សាច់កណ្ដាលពេលនេះ ឃើញថាគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន ពីអង្កការដោយសារពីមុនប្រជាជនយើង ខ្វះខាតបង្គន់ប្រើប្រាស់និងសម្ភារៈអនាម័យដូចជាបន្ទប់ទឹកជាដើម តែឥឡូវគាត់មានបង្គន់ប្រើប្រាស់ហើយ គឺអាចកាត់បន្ថយពីជំងឺផ្សេងៗផង ដែលត្រូវចំណាយលុយកាក់ជាច្រើនទៅព្យាបាលជំងឺ។ ហើយពេលនេះប្រជាជនយើងមានសុខភាពល្អមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានបញ្ញា ឈ្លាសវៃ ដោយបានជួយរួមចំណែក ចូលរួមក្នុងការងារមូលដ្ឋានបានទៀតផង។

លោក ឆាត សុភាព នាយកអង្គកា(វ័តធឺអេត)ប្រចាំប្រទេសបានលើកឡើងថា អង្គការយើង គឺមានគោលដៅច្បាស់លាស់ ក្នុងការធ្វើការងារទៅលើទឹកស្អាតនិងអនាម័យ សម្រាប់ខេត្តកណ្ដាល។ តែដោយសារជំងឺកូវីដ១៩ កំពុងរាលដាលផង ដូច្នេះយើងត្រូវវិលមកធ្វើសកម្មភាពមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការចាក់វ៉ាក់សាំង ហើយយើងក៏កំពុងតែគាំទ្រដល់យុទ្ធនាការចាក់វាក់សាំងនៅស្រុកខ្សាច់កណ្ដាលនេះផងដែរ៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ