ព័ត៌មានជាតិ
បន្តតាមដានពិនិត្យគ្រួសារគោលដៅបាត់ចំនូល ក្រោយពេលបិទខ្ទប់ដើម្បីទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងនូវការជំរុញលើទិសដៅបន្តតាមដានពិនិត្យចំពោះបងប្អូនប្រជាពលរដ្ឋ បាត់បង់ចំនូលឬអត់ការងារធ្វើដោយសារជម្ងឺកូវីដ១៩ក្រោយការបិទខ្ទប់ដើម្បីទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលនៅក្នុងខែមិថុនានេះ។

នេះជាការថ្លែងឡើងម្សិលមិញនេះរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុងសន្និសីទសារព័ត៌មានស្តីពីសេចក្តីណែនាំនីតិវិធី និងយន្តការបើកផ្តល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ ។

លោក វង សូត បានថ្លែងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនិងសេចក្តីណែនាំនីតិវិធី និងយន្តការបើកផ្តល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់រួចមកក្រសួងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធបានសហការចុះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគ្រួសារគោលដៅសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងជំងឺកូវីដ-១៩ ។ លើសពីនេះពួកគាត់មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងការអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោករដ្ឋមន្ត្រីបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាលមានសារៈសំខាន់ណាស់សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារដោយសារការបិទខ្ទប់ពិសេសបងប្អូនមានផ្ទុកកូវីដ១៩ និងគ្រួសារអ្នកស្លាប់ដោយសារកូវីដ១៩តែម្ដង។ គ្រួសារគោលដៅដែលងាយរងគ្រោះលើបញ្ហាជីវភាពប្រចាំថ្ងៃដោយសារកូវីដ១៩ដូចជា អ្នកលក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូលសំរាម កម្មករសំណង់ អ្នករើសអេតចាយ អ្នក បម្រើសេវាកំសាន្ត អ្នកបម្រើសេវាវិស័យទេស ចរណ៍ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុ ព្រះសីហនុ នៃខេត្តព្រះសីហនុនិងខេត្តមួយចំនួនខ្លះទៀត ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


