Connect with us

ព័ត៌មានជាតិ

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

បានផុស

នៅ

​ភ្នំ​ពេ​ញ ៖តាម​ប្រភព​ពី​លោក សំ សុធា​រី ប្រធាន​ការិយាល័យ​ផែនការ​និង អភិវឌ្ឍន៍​សាលា​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​ពុំបាន​បិទទ្វារ​ដូច​ព​ត័​មានបាន​ចុះផ្សាយ​នោះទេ។​

លោក សំ សុធា​រី បាន​បន្ត​ថា ​កាលពី​ថ្ងៃទី​១១​ខែមិថុនា​នេះ សាលា​បាន​បិទទ្វារ​មួយ​រយៈពេល​ខ្លី​ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​ ហើយ​នៅ​ពេល​ដែល​បាញ់ថ្នាំ​សម្លាប់​មេរោគ​មក​ក៏​ដំណើរ​ការងាររដ្ឋបាល​ឡើងវិញ​នា​ថ្ងៃ​ដដែល​។​

លោក​ប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា ​ចាប់ពី​ថ្ងៃទី​១៤​ខែមិថុនា​ទៅ​គឺ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បាន​បើកទ្វារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ដូច​ធម្មតា​វិញ​ហើយ​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម