ព័ត៌មានជាតិ
តារាសម្តែងម៉ែ ផល្លា ទើបជាសះស្បើយពីកូវីដ ត្អូញត្អែរគ្មានលទ្ធភាពរកលុយបង់ថ្លៃជួលផ្ទះ
ភ្នំពេញ៖ ថ្វីត្បិតតែបានជាសះស្បើយពីកូវីដជិតមួយខែហើយពិតមែន តែតារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លាហៅម៉ែផល្លា បានបង្ហាញក្តីព្រួយបារម្ ភខណ:ដែលបច្ចុប្បន្នគ្នានៅពុំទាន់មានលទ្ធភាពរកប្រាក់សម្រាប់ជួលកន្លែងថ្មីស្នាក់នៅទេ។

តារាសម្តែងម៉ែផល្លា បានបញ្ជាក់ថា ទោះបីពេលនេះបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយក៏ពិត មែនតែអ្នកស្រីនៅតែបន្តព្រួយបារម្ភរឿងផ្ទះជួល ខណ:បច្ចុប្បន្នមិនមានលុយគ្រប់គ្រាន់នោះទេ។ ដូច្នេះអ្នកស្រីបានលើកដៃសុំដល់បណ្តាផលិតកម្មមួយចំនួនជួយផ្តល់ការងារឲ្យគាត់បានសម្តែងផង។

ម៉ែ ផល្លា បានរៀបរាប់ទាំងទឹកភ្នែកថា ឥឡូវនេះអ្នកស្រីគ្មាអ្វីរំពឹងទៀតទេបើការងារថយចុះ សិល្ប:ក៏មិនមាន អ្វីផ្សេងក៏គ្មានទៀត។ ម្យ៉ាងរាល់ថ្ងៃនេះក៏ជួលផ្ទះគេ៧០ដុល្លារក្នុងមួយ១ខែទៀតផង។ រឿងតែម្យ៉ាងដែលត្រូវគិតប្រហែលជាធ្វើនំលក់ដើម្បីរកប្រាក់ចំណូលប៉ុណ្ណោះ។
សូមររម្លឹកថា តារាសម្តែងអ្នកម៉ែ ផល្លា បានជាសះ ស្បើយពីជំងឺកូវីដ-១៩កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២១កន្លងទៅបន្ទាប់ពីសម្រាកព្យាបានប្រមាណជា២០ថ្ងៃនៅអាគារដឺព្រេមៀសែនសុខម្តុំផ្សាទំនើបអ៊ីអន២៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


