ព័ត៌មានជាតិ
ខេត្តព្រៃវែងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកឆ្លងសរុប៩៥៦នាក់
យោងតាមលទ្ធផលពិនិត្យរកវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣៣នាក់បន្ថែមក្នុងនោះមានស្រី១៦នាក់ នៅក្នុងមូលដ្ឋានស្រុកចំនួន៧ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមកពីក្រៅប្រទេស។
ស្រុកទាំង៧ដែលបានរកឃើញករណីឆ្លងថ្មីនេះមាន ១- ស្រុកស្វាយអន្ទរ ចំនួន១០នាក់។ ២- ស្រុកស៊ីធរកណ្ដាល ចំនួន ៦នាក់។ ៣-ស្រុកមេសាង ចំនួន៥នាក់។ ៤- ស្រុកពារាំង ចំនួន៥នាក់។៥- ស្រុកបាភ្នំ ចំនួន៣នាក់ ។ ៦- ស្រុកព្រះសេ្តច ចំនួន៣នាក់។ ៧- ស្រុកកញ្ជ្រៀច ចំនួន១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៩៥៦នាក់ ព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន៥០១នាក់ និងស្លាប់១១នាក់៕
អត្ថបទ ៖ សុខុម


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


